Wednesday, January 15, 2025
Homeសេដ្ឋកិច្ចជាតិអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ១០០០តោន ពីកសិករ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ១០០០តោន ពីកសិករ

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅថ្ងៃទី១៥ ខែមករានេះថា នឹងជួយទិញស្រូវពីកសិករខ្មែរចំនួន ១,០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេងណាវ៉ាត្រាគម្រោង6A ទាំងអស់ដែលមាន​ការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។

 បើតាមផេកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុន្មាននាទីមុននេះ បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ខ្ញុំជួយទិញស្រូវ ១,០០០តោន បើកអង្ករជូនអតិថិជនដែលបានទិញបុរី ឡេង ណាវ៉ាត្រា 6A ទាំងអស់ដែលខ្វះខាត សំរាប់ហូបរយៈពេលពេញមួយឆ្នាំដោយឥតគិតថ្លៃ»។

អ្នកឧកញ៉ាបានថ្លែងបញ្ជាក់ថា អតិថិជនរបស់ខ្ញុំទាំងអស់ដែលខ្វះខាត និងសំណង់យឺតយ៉ាវសូមបំពេញព័ត៌មានដើម្បីទទួលបានអង្ករហូបរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។ អាចជួយបានទាំងកសិករ និងបន្ធូរបន្ទុកដល់អតិ​ថិជនរបស់បុរីឡេណាវ៉ាត្រា ទាំងអស់ខ្លះ។

 នេះជាការរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូតកាត់ប្រមូលទិន្នផលស្រូវ  ខណៈអ្នកឧកញ៉ា ក៍បានអំពាវនាវដល់បងប្អូនដែលចង់ជួយកសិករយើងអាចចូលរួមជាមួយគ្នាបាន រួមគ្នាជួយជាតិ និងប្រជាជនយើង៕

RELATED ARTICLES