ភ្នំពេញ ៖ ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ បានកើតមានជំងឺតេតាណូសធ្ងន់ធ្ងរ បណ្តាលមកពីមេរោគឆ្លងពីអំបៅអំបែកខ្ទុះក្នុងត្រចៀក និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីសង្គ្រោះ និងត្រូវបានក្រុមគ្រូ ពេទ្យជំនាញប្រើរយៈពេល ៣៥ឆ្នាំ ទើបអាចសង្គ្រោះជីវិតក្មេងប្រុសរូបនេះបាន រហូតជាសះស្បើយ អាចវិលត្រ ឡប់ទៅផ្ទះវិញបាន។

ក្មេងប្រុសរងគ្រោះដែលកើតមានជំងឺតេតាណូសធ្ងន់ធ្ងរ មានអាយុ៦ឆ្នាំ និងមានលំនៅក្នុងខេត្តកំពង់ស្ពឺ។
យោងតាមប្រភពព័ត៌មានពីមន្ទីរពេទ្យគន្ធបុប្ជា បានឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ថា ក្មេងប្រុសអាយុ៦ឆ្នាំ បញ្ជូនមកពីពេទ្យបង្អែកខេត្តកំពង់ស្ពឺ មកដល់មន្ទីរពេទ្យគន្ធបុប្ផា រកឃើញមានជំងឺតេតាណូស (Tetanus) យ៉ាងធ្ងន់ធ្ងរ បណ្តាលមកពីមេរោគឆ្លងពីអំបៅអំបែកខ្ទុះក្នុងត្រចៀកខាងឆ្វេង។

ប្រភពដដែល បន្តថា ក្រោយការសង្គ្រោះព្យាបាល ដោយយកចិត្តទុកដាក់ និងមានជំនួយម៉ាស៊ីនសប់ដង្ហើម រយៈពេល៣៥ថ្ងៃ ក្មេងប្រុសតូចបានជាសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ជាមួយជីដូន ដោយស្នាមញញឹម។សូមអរគុណគន្ធបុប្ផា ដែលបានជួយសង្គ្រោះជីវិតមួយនេះ អរគុណនិងកោតសរសើរក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ ដែលបានបំពេញការងារយ៉ាងនឿយហត់ ប្រកបដោយគុណធម៌ និងមានប្រសិទ្ធភាព។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មាន ការរើសអើង៕