ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ បានដើរបាត់ពីផ្ទះអស់រយៈពេល១យប់ ធ្វើឱ្យក្រុម- គ្រួសារផ្អើលឆោឡោតាមរកសព្វកន្លែង តែ មិនមានដំណឹងសោះ ស្រាប់តែស្អែកឡើង ក៏មាន គេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅក្បែរចិញ្ចីមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចគុម្ពោធ ព្រៃក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់។
យុវជនរងគ្រោះ ដែលដើរបាត់ពីផ្ទះមួយ យប់ បែរជាត្រូវគេប្រទះឃើញដេកស្លាប់ក្បែរ ចិញ្ចើមផ្លូវរូបនេះ មានឈ្មោះឈូន ចន្នី អាយុ ១៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋដែល ធ្វើដំណើរឆ្លងកាត់កន្លែងកើតហតុ បានប្រទះ ឃើញសពយុវជនម្នាក់ដេកស្លាប់ផ្កាប់មុខ នៅ ក្នុងគុម្ពោធព្រៃក្បែរផ្លូវ និងសង្ស័យថា ត្រូវគេ វាយសម្លាប់ ទើបប្រញាប់រាយការណ៍ប្រាប់ សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានករណីប្រទះឃើញសពនៅក្បែរចិញ្ចើមផ្លូវ សមត្ថកិច្ចក៏ចុះពិនិត្យដល់ទីតាំងកើតហេតុ និង បានប្រទះឃើញសពយុវជនខាងលើដេកស្លាប់ ផ្កាប់មុខ ក្នុងគុម្ពោធព្រៃ ហើយនៅក្បែរសាក សពសមត្ថកិច្ចបានរកឃើញម៉ូតូមួយគ្រឿង ម៉ាក Zoomer-X ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាក លេខ ព្រះសីហនុ 1G-2081។
បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសព រួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបាន ស្លាប់ដោយសារតែបើកម៉ូតូដួលដោយខ្លួនឯង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះ ទេ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បាន ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានចេញ បាត់ពីផ្ទះ លុះដល់ក្បាលព្រលប់ ឪពុកម្តាយ ទូរស័ព្ទទៅសួរជនរងគ្រោះបានប្រាប់ថា កំពុង នៅជាមួយមិត្តភក្តិ រហូតដល់យប់ជ្រៅម៉ោង ប្រមាណ១០យប់ថ្ងៃដដែល ក៏ទូរស័ព្ទលែងចូល ទើបឪពុកម្តាយបានទាក់ទងទៅមិត្តភក្តិកូនប្រុស ក៏ត្រូវមិត្តភក្តិប្រាប់ថា កូនប្រុសរបស់គាត់បាន ជិះម៉ូតូត្រឡប់ទៅផ្ទះវិញហើយ។ ដោយសារ តែមិនឃើញកូនប្រុសមកដល់ផ្ទះ ទើបក្រុម- គ្រួសារកើតមានការព្រួយបារម្ភពីសុវត្ថិភាពកូន ប្រុស ក៏ចែកផ្លូវគ្នាតាមរកទាំងយប់ តែមិនប្រទះ ឃើញសោះ។ ស្រាប់តែមកដល់វេលារសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏មានសមត្ថកិច្ច ទូរស័ព្ទប្រាប់ថា កូនប្រុសរបស់ពួកគាត់ ត្រូវគេ ប្រទះឃើញដេកស្លាប់ក្បែរចិញ្ចើមផ្លូវដោយសារជិះម៉ូតូដួលដោយខ្លួនឯង។
តាមប្រភពមួយចំនួន បានឱ្យដឹងថា នៅ មុនពេលកើតហេតុ ជនរងគ្រោះទំនងជាផឹក ស្រាស្រវឹងជោក លុះពេលជិះម៉ូតូត្រឡប់ទៅ ផ្ទះវិញទាំងកណ្តាលយប់ ក៏ជ្រុលចង្កូតធ្លាក់ផ្លូវ ដួលស្លាប់ក្នុងគុម្ពោធព្រៃក្បែរចិញ្ចើមផ្លូវបែប នេះតែម្តង។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី៕