Sunday, January 19, 2025
Homeព័ត៌មានជាតិប្រពន្ធ​ផិត ប្តី​ឈឺ​ចិត្ត​ក្អួត​ឈាម​ស្លាប់

ប្រពន្ធ​ផិត ប្តី​ឈឺ​ចិត្ត​ក្អួត​ឈាម​ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែឈឺចិត្តស្អិតទ្រូងនឹងរឿងប្រពន្ធផិតក្បត់រត់ចោលប្តីទៅតាម ប្រុសថ្មី ក៏ចេះតែដើរផឹកស្រាបន្លប់ទុក្ខ ស្រវឹង អួទីនួជារៀងរាល់ថ្ងៃ រហូតដល់ដេកក្អួតឈាម ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមចំណុចផ្ទះជួល ស្ថិតក្នុងភូមិម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ។

បុរសខូចចិត្តប្រពន្ធក្បត់ចិត្តរត់តាមប្រុសថ្មី ផឹកស្រារហូតដល់ក្អួតឈាមស្លាប់នោះ មាន ឈ្មោះកៅ ពុទ្ធា អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូ ឌុប ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ និង មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត។

តាមប្រភពសម្តីស្ត្រីចំណាស់ឈ្មោះឡាក់ ម៉េង អាយុ៦៧ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ ជនរងគ្រោះបានរៀបរាប់ប្រាប់ថា កូនប្រុស របស់គាត់ម្នាក់នេះ (ជនរងគ្រោះ) ធ្លាប់មាន ប្រពន្ធកូននឹងគេដែរ តែសព្វថ្ងៃប្រពន្ធបានរត់ ចោលទៅរួមរស់ជាមួយនឹងប្រុសថ្មីអស់រយៈ ពេល៣ឆ្នាំមកហើយ ទើបធ្វើឱ្យកូនប្រុសនេះ ខូចចិត្តដើរផឹកស្រា រហូតដល់ក្អួតឈាមស្លាប់ បែបនេះតែម្តង។

ស្ត្រីជាម្តាយជនរងគ្រោះ បន្តថា ក្រោយ ពេលប្រពន្ធក្បត់ចិត្តទៅមានប្រុសថ្មីបាត់ កូនប្រុសរបស់គាត់ម្នាក់នេះ ក៏ខូចចិត្តយកស្រាជា ត្រីមុខ បំបាត់ការឈឺចាប់។ រាល់ថ្ងៃកូនប្រុស គាត់មានរបរជាអ្នករត់ម៉ូតូឌុប ឱ្យតែរកប្រាក់ បាន ដឹងតែយកទៅទិញស្រាផឹកស្រវឹងមិនដែល ខាននោះទេ និងពុំសូវហូបបាយទៀត រហូតដល់ ធ្លាក់ខ្លួនកើតមានជំងឺក្រិនថ្លើម និងត្រូវបាន គាត់ជាម្តាយនាំយកទៅព្យាបាលរហូតដល់ជា សះស្បើយម្តងរួចមកហើយ ហើយពេទ្យបាន ហាមប្រាមដាច់ខាតថា មិនត្រូវផឹកស្រាទៀត នោះទេ។

ម្តាយជនរងគ្រោះបន្តថា ក្រោយពីជំងឺ បានជាសះស្បើយ កូនប្រុសគាត់ ក៏ដើរផឹកស្រា ខ្លាំងលើសដើម ហើយទោះជាគាត់ស្តីបន្ទោស ហាមឃាត់យ៉ាងណា ក៏មិនព្រមស្តាប់សោះ ដោយគេតែងនិយាយយ៉ាងខ្លីថា ផឹកស្រា ដើម្បី បំបាត់ទុក្ខ កុំឱ្យនឹកឃើញរឿងប្រពន្ធក្បត់ចិត្ត ទៀត។ ចំណែកគាត់ជាម្តាយ ដោយហាមកូន មិនឈ្នះ ទើបចេះតែបណ្តោយឱ្យគេដើរតាម កម្មវាសនាទៅចុះ។ រហូតមកដល់មុនថ្ងៃកើតហេតុ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ កូនប្រុសរូបនេះ បានផឹកស្រាស្រវឹងជោកជាំ លុះត្រឡប់មកដល់ផ្ទះវិញ មិនព្រមហូបបាយ ទឹកទេ ក៏បានចូលទៅប្រះខ្លួនដេកលើគ្រែបាត់ ទៅ។ លុះដល់វេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមិនឃើញ កូនប្រុសក្រោកពីដំណេកទៀត ទើបគាត់បាន ដើរទៅដាស់ ស្រាប់តែប្រទះឃើញកូនប្រុស ដេកស្តូកស្តឹងមិនកម្រើក និងមានស្នាមឈាម ប្រឡាក់ពេញគ្រែទៀតផង ទើបដឹងថាកូនប្រុស ផឹកស្រាដល់ក្អួតឈាមស្លាប់ ធ្វើឱ្យមានការភ្ញាក់ ផ្អើលដល់អ្នកជិតខាងចោមរោមមើលនិងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារតែកើតមាន ជំងឺក្រិនថ្លើម ដោយចេះតែផឹកស្រាមិនតម រហូត ដល់ក្អួតឈាមស្លាប់ ពោលគឺមិនពាក់ព័ន្ធនឹង ករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី

RELATED ARTICLES