ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ថាសម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មួយចំនួន នៅព្រះរាជាណាចក្រកម្ពុជា បន្តចុះត្រជាក់ពី២០ ទៅ១៧អង្សាសេ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៩អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរ មានល្បឿនមធ្យម៥ម៉ែត្រ ក្នុង១វិនាទី។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៧អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរ មានល្បឿនមធ្យម ៤ម៉ែត្រ ក្នុង១វិនាទី។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕