Monday, January 20, 2025
Homeសង្គម និងជីវិតក្រពើ៤ក្បាល ងា.../ប់អណ្តែតទឹកស្ទឹងសង្កែ

ក្រពើ៤ក្បាល ងា…/ប់អណ្តែតទឹកស្ទឹងសង្កែ

ខេត្តបាត់ដំបង ៖ សាកសពសត្វក្រពើ ជាច្រើនក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់អណ្តែតស្ទឹងសង្កែ ហើយសុទ្ធតែក្រពើធំៗ ធ្វើឱ្យប្រជាពលរដ្ឋភ័យព្រួយខ្លាចក្រែងមានក្រពើ ជាច្រើនក្បាលទៀត កំពុងរស់នៅក្នុងស្ទឹងសង្កែ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចត្រើយខាងកើតស្ទឹងសង្កែ ស្ថិតក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ។

លោកណាប់ ស៊ីថា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានបញ្ជាក់ប្រាបថា លោកបានទទួលព័ត៌មានខាងលើនេះ នៅវេលាម៉ោងប្រហែល ៨និង៣០នាទីព្រឹក ប៉ុន្តែតាមភិនភាគរបស់សត្វក្រពើ គឺពុំមែនជាក្រពើដែលមានរស់នៅក្នុងទឹកស្ទឹងសង្កែ នោះទេ គឺក្រពើនេះអាចងាប់ស្រាប់ ហើយត្រូវបានគេយកមកបោះ ចោលក្នុងទឹកស្ទឹង ដែលឥឡូវនេះសមត្ថកិច្ចកំពុងពិនិត្យ និងអាចសុំគោលការណ៍ដើម្បីយកទៅកប់ចោល ហើ យនៅប៉ែកខាងលើស្ទឹង គឺម្តុំផ្សារប្រហុក ក៏មានទីតាំងចិញ្ចឹមក្រពើ ជាច្រើនកន្លែងផងដែរ។

ចំណែកលោកម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានបញ្ជាក់យ៉ាងខ្លីថា លោកទើបបានទទួលសេចក្តីរាយ ការណ៍ពីសមត្ថកិច្ច ដោយសារថ្ងៃនេះ លោកមានធុរៈ និងមិនបានធ្វើការនោះឡើយ។

ដោយឡែកលោកឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានបញ្ជាក់ថា ការងារនេះ គឺលោកទទួលបានព័ត៌មានមកថា គឺមានរទេះមួយ បានដឹកសត្វក្រពើងាប់ទាំងនេះ យកមកចាក់ចោលក្នុងស្ទឹងសង្កែ ដែលពេលនេះលោកកំពុងចាត់កម្លាំងឱ្យចុះស្រាវជ្រាវរកមុខអ្នកដែលដឹកខ្មោចក្រពើ យកមកប្លុងចោលក្នុងទឹកស្ទឹងសង្កែ ឱ្យឃើញ៕

RELATED ARTICLES