Thursday, July 10, 2025
Homeព័ត៌មានជាតិប្តីតាម​ទាន់​ប្រពន្ធ នាំ​សា​ហាយ​មក​ដេក​ដល់​បន្ទប់

ប្តីតាម​ទាន់​ប្រពន្ធ នាំ​សា​ហាយ​មក​ដេក​ដល់​បន្ទប់

ភ្នំពេញ ៖ បុរសជាមន្រ្តីយោធាម្នាក់មិនសូវនៅផ្ទះប្រពន្ធនាំសាហាយដេកដល់បន្ទប់របស់ខ្លួនរួចចាក់សោរទុកក្នុងបន្ទប់ហើយប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនបង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលស្រ្តីតណ្ហាក្រាស់ ភូមិព្រៃល្វាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថាបុរសជាសាហាយស្មន់ឈ្មោះ កែវ  ហៃ អាយុ២៩ឆ្នាំមុខរបរកម្មរកររោងចក្រ  ស្នាក់នៅភូមិជ្រៃកោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែន ជ័យមាស្រុកកំណើតនៅស្រុកកំពង់ត្រ​បែក ខេត្តព្រៃវែងនិងមានជាប្រពន្ធឈ្មោះ ភឿង ផារឹម អាយុ២៩ឆ្នាំកូនពីនាក់ ស្រី១ប្រុស១មុខរបរជាកម្មការនីរោងចក្រស្រុកកំណើតភូមិកោះសំ  ឃុំសំបូរស្រុកសំបូរខេត្តក្រចេះ។    ចំណែកស្រ្តីផិតប្តីតណ្ហាក្រាស់ឈ្មោះម៉េត ចាន់ណាអាយុ២៥ឆ្នាំមុខរបរកម្មមការីរោងចក្រស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើមានប្តីជាមន្ត្រីយោធានៅ”អង្គភាពកងពលតូច( ង៧០)ឈ្មោះ វី  សាលាង  អាយុ៣២ឆ្នាំ និងមាន កូនប្រុសម្នាក់អាយុ៧ឆ្នាំ។​
តាមប្រភពបុរសជាប្តីបាននិយាយមុនពេលកើតហេតុបុរស់ជាប្តីទើបមកពីរៀនយុទ្ធសាសនៅខេត្តកំពត  ហើយបានត្រឡប់មកផ្ទះជួលរៀបនឹងចូល ដោយលឺសំឡេងចាក់ទឹកក្នុងបង្គន់នឹង សំឡេងមួយទៀតកំពង់ចុចទរស័ព្ទហើយស្រែសួរប្រពន្ធ​នថា នណានៅក្នុងបង្គន់ប្រពន្ធឆ្លើយ ថាប្រុស បន្ទាប់មកប្តីបានយកសោចាក់ពីក្រៅហើយប្តឹងសមត្ថកិច្ចប៉ុសិ៍្តនគបាលចោមចៅ។​
តាមប្រ​ភពបុរសជាប្តីបានបន្តថាទៀតថា  ៖ប្រពន្ធគាត់  បានលួចទាក់ទងនិងបុរសជាប្រុ
សសាហាយស្មន់នោះអស់រយៈពេលជាង១ឆ្នាំមកហើយ​ពេលដែលគាត់មិននៅផ្ទះ នាងតែងតែហៅប្រុសសាហាយចូលដេកដល់ក្នុងបន្ទប់របស់ខ្លួនតែគាត់មិនចាប់កំហុសដោយសា សាហាយទាំង២នាក់កុហក់គ្នាទៅវិញទៅមក  ហើយរូបគាត់ធ្លាប់បានប្រមានបុរសជា សាហាយប្រពន្ធម្តងរួចហើយដោយប្រាប់ថាមានប្តីនឹងកូនហើយកុំទាក់ទងទៀត                        តែនៅលួចទាក់ទងរហូតទល់គាត់មកទាន់ដល់បន្ទប់។​

បើតាមសាក្សី ឈ្មោះកេត  រ៉ាវី ភេទប្រុសអាយុ៤១ឆ្នាំ ត្រូវជាម្ចាស់ផ្ទះជួល  ដែ​លត្រូវជាឪពុកមា  បុរសជាប្តីលោកបានបញ្ជាក់ថា រូបគាត់តាមសង្កេតមើលក្មួយថ្លៃ​ឃើញសង្សយប្រហែល​១ឆ្នាំដែរដោយឃើញមានការទំនាក់ទំនងគ្នាតែមិបានឃើញមុខ។​
បើតាមការសារភាពរបស់បុរសសាហាយស្មន់បានសារភាពថាខ្លួនបានទំនាក់ទំនងជាមួយ​ស្ត្រីជាប្រពន្ធរបស់គេជាងមួយឆ្នាំហើយ ដោយបានខ្លួនចំនួន៣ដង ដោយនៅផ្ទះសំណាក់១ដង នៅផ្ទះជួលរបស់ខ្លួនចំនួន២ដង។​

ក្រោយពេលកើតហេតុប្តីបានដាក់ពាក់បណ្តឹងលើជនសង្ស័យទាំង២(ស្រ្តីជាប្រពន្ធនឹងប្រុសត្រូវជាសាហាយស្មន់)ដើម្បីបញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យធ្វើតាមនាតិវិធីផ្លូវច្បាប់។

RELATED ARTICLES