ភ្នំពេញ ៖ យុវជនមួយក្រុមរត់ដេញវៃគ្នាគ្នាក្នុងមន្ទីរពេទ្យព្រះកុសមះបង្កការភ្ញាក់ផ្អើលដល់អ្នក ជម្ងឺនិងអ្នកមកកំដរជម្ងឺកាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចក្នុងមន្ទីរពេទ្យព្រះកុសមះ ស្ថិតក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ។
ជនរងគ្រោះមានឈ្មោះ ព្រហ្ម ចាន់រ៉ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ២១៥ ផ្លូវ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
តាមប្រភពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់កំពុងតែអង្គុយក្នុងផ្ទះរបស់គាត់ញាំអីជាមួយក្រុមគ្រួសារនិងមិត្តភក្ដិហើយស្រាប់តែបន្តិចក្រោយមកក៍មានក្រុមជនបង្កមានគ្នាប្រមាណជា២០នាក់បានជិះម៉ូតូជាច្រើនគ្រឿងជិះកាត់មុខផ្ទះគាត់ហើយបានក្រឡេកមើលដូចជាចម្លែកហើយស្រាប់តែបន្តិចក្រោយមកក្រុមរបស់ពួកជនបង្កបានរត់ទៅរើសដុំឥដ្ឋដែលគេគទុកកន្លែងការដ្ឋានសំណង់ក្បែរផ្ទះរបស់ជនរងគ្រោះហើយពួកក្រុមជនបង្កបានគប់ទៅលើជនរងគ្រោះនិងក្រុមគ្រួសារជាច្រើនដងទើបធ្វើអោយបងប្រុសរបស់ជនរងគ្រោះបានរត់ទៅបើករថយន្តដេញក្រុមជនបង្កបណ្ដាលអោយក្រុមនោះភ័យរត់បាតជើងសព្រាតទុកម៉ូតូមួយគ្រឿងម៉ាកនិចនៅនិងកន្លែងកើតហេតុហើយចំនែកជនរងគ្រោះវិញរងរបួសបែកក្បាលខណះពេលដែលជនបង្កបាននាំគ្នាគប់ដុំឥដ្ឋចូលក្នុងផ្ទះរបស់គេនោះ ហើយក្រោយមកជនរងគ្រោះបានត្រូវមិត្តភក្ដិរបស់គេជូនទៅដេររបួសនៅមន្ទីរពេទ្យព្រះកុសមះ ហើយស្រាប់តែពេលជនរងគ្រោះបានចូលទៅដេររបួសនៅក្នុងមន្ទីរពេទ្យក៍ស្រាប់តែបានជួបក្រុមជនបង្កទៀតដែលកំពុងអង្គុយនៅក្នុងមន្ទីរពេទ្យនោះដែរហើយពេលនោះក៍មានការរត់ដេញវៃគ្នាផ្អើលពេញក្នុងមន្ទីរពេទ្យបណ្ដាលអោយក្រុមមិត្តភក្ដិជនរងគ្រោះរងរបួសម្នាក់ទៀតដោតសារតែគេគប់ត្រូវតែភ្លាមៗនោះខាងក្រុមសន្តិសុខមន្ទីរពេទ្យបានធ្វើការឃាត់ខ្លួនខាងក្រុមជនបង្កបានម្នាក់ក្នុងចំនោមបក្សពួកជាច្រើននាក់ ប្រគល់អោយសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរអធិការដ្ឋានខណ្ឌទួលគោក
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនបង្កខាងលើមានឈ្មោះ សឹង សុឃុន ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅម្ដុំសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
ហើយបើតាមចម្លើយសារភាពពីខាងជនបង្កបានអោយដឹងថាមុនពេលកើតហេតុមានប្អូនប្រុសរបស់គេបានត្រូវក្រុមក្មេងស្ទាវមួយក្រុមបានដេញវៃត្រង់ចំនុចសាលាសន្ធមុខ បណ្ដាលអោយរងរបួសរយែសក្បាលហើយក្រោយមកពេលដែលរូបគេបានចូលមកដេររបួសក្នុងមន្ទីរពេទ្យព្រះកុសមះហើយពេលដែរប្អូនរបស់គេកំពុងតែដេររបួសនោះក្រុមជនបង្កបានជិះម៉ូតូដើររកអ្នកដែលបានកាប់ប្អូនរបស់គេនោះតែដោយសារតែគេចំនាំភិនភាគរបស់អ្នកដែលកាប់ប្អូនរបស់គេនោះដូចគ្នាទៅនិងជនរងគ្រោះនោះគឺជិះម៉ូតូម៉ាកនិចពណ៌ខ្មៅដូចគ្នាទើបរូបគេសងសឹកវិញតែម្ដងទៅ
ក្រោយពេលកើតហេតុជនបង្កត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលារការរងចាំការចាត់ការតាមនីតិវិធី ៕
សោល វណ្ណះ