ខេត្តកណ្តាល ៖ នារីម្នាក់ បានកើតមានជំងឺរលាកបំពង់ក ទើបស្ត្រីជាម្តាយបានទូរស័ព្ទហៅ ពេទ្យប្រចាំភូមិម្នាក់ មកជួយពិនិត្យព្យាបាល ដល់ផ្ទះ លុះពេទ្យមកដល់ ក៏ចាក់ថ្នាំ និងបាន បន្តោកសេរ៉ូម រួចផ្តល់ថ្នាំទុកឱ្យលេប រួចក៏ចាក ចេញទៅបាត់ លុះបន្តិចក្រោយមក កូនស្រីក៏ កើតមានអាការត្រដរខ្យល់ ទើបក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តែអកុសល ពេលទៅដល់គ្រូពេទ្យប្រាប់ថា នារីរងគ្រោះ បាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ករណីគ្រូពេទ្យប្រចាំភូមិចាក់ថ្នាំ បណ្តាល ឱ្យអ្នកជំងឺស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចចុងខ្សាច់ ភូមិ អង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។
នារីរងគ្រោះ ដែលត្រូវគ្រូពេទ្យចាក់ថ្នាំ បណ្តាលឱ្យស្លាប់នោះ មានឈ្មោះញ៉ែម វណ្ណា អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ភូមិកើតហេតុខាងលើ។ ចំណែកគ្រូពេទ្យដែល សង្ស័យថា ព្យាបាលអ្នកជំងឺ បណ្តាលឱ្យស្លាប់ មានឈ្មោះស៊ូ ម៉ារី ភេទស្រី អាយុ៥៧ឆ្នាំ មុខ- របរជាអនុប្រធានមណ្ឌលសុខភាព ឃុំបន្ទាយ- ដែក មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ជាមួយគ្នា។
តាមសម្តីស្ត្រីជាម្តាយនារីរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលេកើតហេតុ កូន- ស្រីរិបស់គាត់ បានកើតមានជំងឺរលាកបំពង់ក ប៉ុន្មានថ្ងៃមកហើយ តែមិនទាន់បាត់សោះ ទើប នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ គាត់ក៏បានទូរស័ព្ទ ហៅ គ្រូពេទ្យស្រីឈ្មោះស៊ូ ម៉ារី ដែលជាពេទ្យប្រចាំ ភូមិ និងជាអនុប្រធានមណ្ឌលសុខភាពឃុំបន្ទាយ- ដែកផងនោះ មកជួយពិនិត្យ និងព្យាបាលកូនស្រី របស់គាត់ដល់ផ្ទះ។ លុះគ្រូពេទ្យមកដល់ ពិនិត្យ អាការជំងឺកូនស្រីគាត់រួច ក៏បានចាក់ថ្នាំ និង បន្តោកសេរ៉ូមឱ្យកូនស្រីរបស់គាត់១កំប្លោក រួច ផ្តល់ថ្នាំទុកឱ្យកូនស្រីគាត់លេបទៀត និងប្រាប់ ថា កូនស្រីរបស់គាត់មិនឈឺអីធ្ងន់ធ្ងរទេ គ្រាន់តែ រលាកបំពង់កធម្មតាប៉ុណ្ណោះ។
ស្ត្រីជាម្តាយនារីរងគ្រោះ បន្តថា ក្រោយ ពីពិនិត្យព្យាបាលកូនស្រីគាត់រួចហើយ គ្រូពេទ្យ ស្រីនោះ ក៏បានចាកចេញទៅវិញបាត់ទៅ ចំណែក កូនស្រីគាត់ក៏សម្ងំដេកលក់មួយភាំង។ រហូត ដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ពោលគឺ រយៈពេលកន្លះម៉ោងក្រោយមក កូនស្រីរបស់ គាត់ ក៏ចាប់ផ្តើមកើតមានអាការមិនស្រួលខ្លួន មើលទៅដូចជាត្រដរខ្យល់យ៉ាងម៉េចមិនដឹង ទើបគាត់ប្រញាប់ទូរស័ព្ទហៅគ្រូពេទ្យមកពិនិត្យ ម្តងទៀត លុះគ្រូពេទ្យមកដល់ពិនិត្យរួច ក៏ ប្រាប់ថា ត្រូវប្រញាប់បញ្ជូនកូនស្រីគាត់ទៅមន្ទីរ- ពេទ្យកាល់ម៉ែតជាបន្ទាន់។ ភ្លាមនោះ គាត់ក៏ ប្រញាប់ប្រកូកប្រកាសហៅសាច់ញាតិ ជួយ ដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យកាល់ម៉ែត តែអកុសល ពេលទៅដល់ គ្រូពេទ្យពិនិត្យរួច បានប្រាប់ថា កូនស្រីរបស់គាត់បានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ ធ្វើឱ្យគាត់តក់ស្លុតរន្ធត់ចិត្ត យ៉ាងខ្លាំង មិនគួរកូនស្រីដែលមានជំងឺបន្តិចបន្តួច សោះ បែរជាឱ្យគ្រូពេទ្យព្យាបាលរួចក៏ដាច់ខ្យល់ ស្លាប់បែបនេះទៅវិញ។
ក្រោយកើតហេតុ ក្រុមគ្រួសារបានសម្រេច ដឹកសពនារីរងគ្រោះ ត្រឡប់មកកាន់លំនៅឋាន វិញ រួចបានទាក់ទងផ្តល់ដំណឹងដល់សមត្ថកិច្ច ជំនាញចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព។ បន្ទាប់មក នៅវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃដដែល ដោយកើតទុក្ខមិនសុខចិត្ត ទើបក្រុម គ្រួសារនារីរងគ្រោះបានសម្រេចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល បន្ទាយដែក ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ លើករណី ខាងលើ ព្រោះសង្ស័យថា ការព្យាបាលរបស់ គ្រូពេទ្យខាងលើ មានការធ្វេសប្រហែស ទើប បណ្តាលឱ្យកូនស្រីរបស់គាត់ស្លាប់។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបាន បញ្ជាក់ថា ពេលនេះសមត្ថកិច្ចកំពុងចុះធ្វើកោសល្យវិច័យសព និងកោះហៅគ្រូពេទ្យខាង លើមកសាកសួរ ដើម្បីបញ្ជាក់ពីដំណើរដើម ទងនៃស្ថានភាពជំងឺរបស់ជនរងគ្រោះ ដែល បណ្តាលឱ្យស្លាប់បែបនេះ៕ សិលា