ភ្នំពេញ៖ពិធីការិនីCtn កញ្ញា នូ មៈនេត្រអាថាណា្ណ នាយយិការងព័តមានទូរទស្សន៍CNC បានទទួលមរណភាពហើយក្នុងអាយុ៣៧ឆ្នាំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១ និង៦នាទីយប់ នៅមន្ទីពេទ្យទីក្រុងបាងកក ប្រទេសថៃ ដោយជំងឺមហារីក ។សពពិធីការិនីនូ មៈនេត្រអាថាណា្ណ ត្រៀមដឹកពីថៃមកខ្មែរវិញនៅថ្ងៃទី៣១ ខែមករា នឹងធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅគេហដ្ឋានបុរីវិមានភ្នំពេញ ផ្លូវជាសុផារ៉ា (៥៩៨ ) រាជធានីភ្នំពេញ។
នៅលើបណ្ដាញសង្គមហ្វេសបុកអ្នករួមអាជីពជាច្រើនបានសម្ដែងការសោកស្ដាយចំពោះមរណភាពរបស់កញ្ញានូ មៈនេត្រអាថាណា្ណ ព្រោះនេះគឺជាបាត់បង់ធនធានមនុស្សដ៍កម្រមួយក្នុងវិស័យសារព័តមាន ដោយសារកញ្ញាមិនត្រឹមតែជាពិធិការិនីនោះទេ តែក៍ជាអ្នកសារព័តមានមួយរូបផងដែរ ។អ្នកសារព័តមានជាច្រើនបានចូលរួមរំលែកទុក្ខដល់គ្រួសារសពកញ្ញានូ មៈណេត្តអាថានា ។កញ្ញានូ មៈនេត្រអាថាណា្ណ ចូលបម្រើការងារនៅក្រុមហ៊ុនCBS កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងតួនាទីជាពិធីការិនីព័តមានពេលព្រឹក។
អតីតពិធីការិនីCNC អ្នកនាងពេជ្រ ផានីដេត បានថ្លែងសារថា«ក្មេងស្រីដែលល្អ ស្អាតទាំងចរិយាមាយាទ ទាំងចំណេះវិជ្ជា រូបសម្បត្តិ ពេលនេះប្អូនលាពួកបងៗរហូតហើយ ,សូមវិញ្ញាណក្ខ័ន្ធថាណា ទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡើយ »។
ចំណែកលោកនឹម ចាន់ណា អ្នកដឹកនាំការប្រគុំតន្រ្ដីCtn បានថ្លែងសារថា«សូមវិញ្ញាក្ខ័ន្ធ ប្អូនបានទៅទីឋានស្ងប់សុខ ជាប្អូនស្រី ជាអ្នករួមការងារម្នាក់ គួរឲ្យស្ដាយនូវការបាត់បង់ធនធានមនុស្សដ៍ល្អមួយនេះ ទាំងចំណេះដឹង ចរិយាសម្បត្តិសេចក្ដីថ្លៃថ្នូរ ភាពរួមរាយរាក់ទាក់ គួរជាទីគោរពស្រលាញ់» ៕
តាមប្រភពថាកញ្ញា នូ មៈនេត្រអាថាណា្ណ បានកើតជំងឺមហារីនេះរយៈពេល៤ទៅ៥ឆ្នាំហើយ តែទើបរយៈពេលចុងក្រោយនេះស្ថានភាពសុខភាពរបស់កញ្ញាថាណា កាន់តែធ្លាក់ចុះខ្លាំងរហូតក្រុមគ្រួសារបញ្ជូននាងទៅព្យាបាលនៅពេទ្យថៃ ប៉ុន្ដែគួរឲ្យស្ដាយនៅតែមិនអាចសង្រ្គោះជីវិតនាងបាន ។ប្រភពពីបងស្រីកញ្ញានូ មៈនេត្រអាថាណា្ណ ថាសពប្អូនស្រីថាកញ្ញាថាណា នឹងដឹកពីថៃមកដល់ខ្មែរវិញ នៅថ្ងៃទី៣១ ខែមករា ឆ្នា២០២៥ ៕