Wednesday, March 12, 2025
Homeតារាខ្មែរព្រាប សុវត្ថិៈ ឱបថើបខេមរៈ សិរីមន្ដ

ព្រាប សុវត្ថិៈ ឱបថើបខេមរៈ សិរីមន្ដ

ភ្នំពេញ៖ហ្វេសបុកតារាចម្រៀងខាន់ ជេសម៍ បានបង្ហោះរូបលោកព្រាប សុវត្ថិ ចាប់អោបថើប​ខេមរៈ សិរីមន្ដ ដែលគេកម្រនឹងឃើញរូបភាពមួយនេះខ្លាំងណាស់ ។

តើជាការឱបថើបគ្នាដោយស្រលាញ់ពេញបេះដូងមែន ឬគ្រាន់តែDrama ?

 អ្នកចូលទៅខមិនលើវីដេអូថតដោយលោកខាន់ ជេមស៍ នោះបានបញ្ចេញមតិ​ផ្សេងៗ​គ្នា​ជុំវិញព្រាប សុវត្ថិ ចាប់ឱបថើបខេមរៈ សិរីមន្ដ អំឡុងពួកគេទៅទិញស្រូវពលរដ្ឋនៅខេត្ត​កំពង់ធំនោះ។   ហ្វេសបុកឈ្មោះSaron Roth ខមិន ថា«ពួកអាសម្ដែង »,ហ្វេសបុកឈ្មោះសាយ សំអុល ខមិនថា​«បឺត​មាត់ទៀត​» ,ហ្វេសបុកឈ្មោះOun Ra ខមិនថា«ចង់ក្អួត​» ,ហ្វេសបុក​ឈ្មោះKhmer Mchasrok ខមិនថា«ល្មមដល់ពេលចេះគិតហើយថាអ្នកណាជាមិត្ត ជាសត្រូវ » …។

យ៉ាងណាទោះជានៅលើបណ្ដាញសង្គមមានការបញ្ចេញមតិខ្លះមានទាំងពាក្យ អសុ​រសថាតារាទាំងពីរជាប្រុសដូចគ្នាមិនសមថើបគ្នាកណ្ដាលវាលស្រែដូចស្រីនិងប្រុសនាំឲ្យពួកគេព្រឺសំបុរ បាស់​រោម ស្រីវ និងប៊ះសក់ច្រូងបែបនេះនោះស្រាប់តែ តារារួមអាជីពបានបង្ហាញ​ការគាំទ្រចំពោះរូបភាពព្រាប សុវត្ថិ ចាប់ថើមខេមរៈ សិរីមន្ដ នោះថាជាសញ្ញាអ្នកសិល្បៈ​ចេះ​ស្រលាញ់គ្នាទៅវិញ។ចំណែកតារាចម្រៀងខេម វិញបានសរសេរសារ​ភ្ជាប់​ជា​មួយរូប​លោក​ជាមួយព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ខាន់ ជេមស៍ និងលោកឡេង ណាវ៉ាត្រា នោះ​ថា​«រយ​លាន​អត្ថន័យ» ដែលធ្វើឲ្យមានកាវែកញែកលើបហ្វេសបុកព្រោង​ព្រាត​ដោយ​ខ្លះ​លើកឡើង​ថាគេ​មិនយល់ពីអត្ថន័យលោកខេម ចង់និយាយអ្វីនោះទេ ។

 សូមបញ្ជាក់ថាព្រាប សុវត្ថិ ក៍ធ្លាប់ចាប់អោបខេមរៈ សិរីមន្ដ ម្ដងដែរអំឡុងពេលដែល​លោក​ប៊ុនថៃ ចេញពីហង្សមាសចូលGalaxy ហើយធ្វើពិធីបង្ហាញខ្លួនកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ប៉ុន្ដែពេលនោះមិនដល់ថ្នាក់ថើប​ច្រមុះទល់និងថ្ពាល់បែបនេះឡើយ ។ប៉ុន្ដែអ្នក​ជំ​នាញ​សិល្បៈបានលើកឡើងថាទង្វើរបស់ព្រាប សុវត្ថិ នា​ពេលនេះគឺលោកចង់បន្សាប​ចំពោះ​ព័តមានថាលោកមិនត្រូវគ្នាជាមួយខេមរៈ សិរីមន្ដ នោះតែម្ដង ទើបបានជាថើប​សិរីមន្ដ ឡើង​កប់ច្រមុះបែបនេះ ។សកម្មភាពរបស់លោកសុវត្ថិ នាពេលនេះដែរគឺចំពេលដែលការ​សង្ស័យ​ថាលោកនិងសិរីមន្ដ អាចផ្ទុះសង្រ្គាមជាលើកទី២ រឿងដណ្ដើមគ្នាធ្វើលេខ១នៅGalaxy នោះក៍​មិនសូវឡើងកម្ដៅដូចមុនទៀតដែរ ព្រោះថាតាមរូបភាពនោះបញ្ជាក់ថាតារាទាំងពីរ​ស្រ​លាញ់​​គ្នាសឹងតែលេបចូលក្នុងពោះរៀងៗខ្លួន។

 គួររំលឹកថាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ធ្លាប់ប្រជែងនិងកាច់កុងគ្នាខ្លាំងមុន​ពេល​ពួក​គេចូលGalaxy ពិ​សេ​សគឺជ្រកនៅហង្សមាសជាមួយគ្នា៣ឆ្នាំ(២០១៧-២០២០) ដែលពេល​នោះ​​ហើយ«ភ្នំ១ ខ្លា២ » ធ្វើឲ្យថៅកែឈឺ​ក្បាល ។ប៉ុន្ដែពេលមកបុកគ្នាលើកទី២នៅGalaxy នោះព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ត្រូវបានអ្នកជំនាញសិល្បៈលោកនូ ស៊ឹប អះអាងថាពួកគេ​អាចជ្រកនៅទ្រនុំរួមគ្នាបាន ព្រោះសំខាន់នៅលើអ្នកគ្រប់គ្រងទេ ។តែមហាជន​រងចាំមើលថា​ក្រោយព្រាប សុវត្ថិ ថើបខេមរៈ សិរីមន្ដ កណ្ដាលហ្វូងកសិករខេត្តកំពង់ធំ​មកលក់ស្រូវឲ្យបែប​នេះ តើតារាទាំងពីរពិតជាស្រលាញ់គ្នាដោយស្មោះស័គ្រមែន ឬគ្រាន់តែសម្ដែង ខណៈដែល​ថ្មីៗ​នេះលោកថៃ ក៍បានចេញមុខឃោសនាឲ្យកូនប្រុសទី២លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ ប្ដូរ​ឈ្មោះទៅជាN.John នោះពីបទចម្រៀងជាភាសារអង់គ្លេសរបស់គេ​ដែលនឹងចេញនៅថ្ងៃទី​២៨​ខែ២ ហើយលោកសុវត្ថិ ក៍បានអរគុណទៅលោកថៃ ផងដែរ ៕

RELATED ARTICLES