ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍អន្តរជាតិ NOORDAM សញ្ជាតិហូល្លង់ ១គ្រឿង ដែលដឹកភ្ញៀវទេសចរ ចំនួន១៩០៩នាក់ (ស្រីចំនួន៩៨៣នាក់) និងមាននាវិក ៧៨៥នាក់ (ស្រី១៣៩នាក់) បានចូលចតនៅកំពង់ផែ ស្វយ័តអន្តរជាតិខេត្តព្រះសីហនុ កាលវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
![](https://norkorthom.com/wp-content/uploads/2025/02/q4-2.jpg)
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាដឹកភ្ញៀវទេសចរខាងលើ បានចូលមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ នាវាទេសចរណ៍សញ្ជាតិហូល្លង់នេះ បានចាកចេញត្រឡប់ទៅវិញនៅវេលាម៉ោង៨យប់ ថ្ងៃដដែល។
![](https://norkorthom.com/wp-content/uploads/2025/02/q3-3.jpg)
ជាមួយគ្នានេះ នៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍អន្តរជាតិ ZHAO SHANG YI DUN សញ្ជាតិ CHINA មួយគ្រឿងទៀត បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនភ្ញៀវ២៦៣នាក់ (ស្រីចំនួន១៤៣នាក់) និងនាវិក ចំនួន៣៥០នាក់ (ស្រីចំនួន៩៩នាក់) មកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃដូចគ្នា ។ នាវាទី២នេះ ចាកចេញទៅវិញនៅវេលាម៉ោង១០យប់ ថ្ងៃដដែល។
![](https://norkorthom.com/wp-content/uploads/2025/02/q1-3.jpg)
សូមបញ្ជាក់ផងដែរថា ជាមួយនឹងការចូលចតនាវាទេសចរណ៍ ទាំង២គ្រឿង ដែលនាំភ្ញៀវជាង២ពាន់នាក់ មកទស្សនាក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ អាជ្ញាធរខេត្ត កម្លាំងសមត្ថកិច្ច បានយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនទេសចរ នៅតាមបណ្តា គោលដៅនានាផងដែរ៕
![](https://norkorthom.com/wp-content/uploads/2025/02/q5-3.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/q6-1.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/q7.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/q2-3.jpg)