Sunday, January 19, 2025
Homeព័ត៌មានជាតិស្ត្រី​តូច​ចិត្ត​ឈឺ​រ៉ាំរ៉ៃ ចងក​សម្លាប់​ខ្លួន

ស្ត្រី​តូច​ចិត្ត​ឈឺ​រ៉ាំរ៉ៃ ចងក​សម្លាប់​ខ្លួន

ខេត្តព្រៃវែង ៖ ស្ត្រីវ័យកណ្តាលម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺរ៉ាំរ៉ៃព្យាបាលមិនជា ក៏ ដាច់ចិត្តគិតខ្លី ចងកបញ្ចប់ជីវិត បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍ចិន្តា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។

ស្ត្រីរងគ្រោះ ដែលសម្រេចចិត្តចងកធ្វើ អត្តឃាតនោះ មានឈ្មោះជា ហុង អាយុ៤៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។

តាមសម្តីបុរសឈ្មោះជា ហេង អាយុ ៥៣ឆ្នាំ ត្រូវជាបងប្រុសរបស់ស្ត្រីរងគ្រោះបាន រៀបរាប់ប្រាប់ថា ប្អូនស្រីរបស់គាត់ម្នាក់នេះ (ស្ត្រីរងគ្រោះ) បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាយូរឆ្នាំមកហើយ ហើយស្ថានភាពជំងឺ ចេះតែធ្វើទុក្ខមិនឈប់។ ចំណែកជីវភាពក៏ក្រីក្រ គ្មានប្រាក់ទិញថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺ នោះឡើយ។ ដោយសារតែធុញថប់នឹងជំងឺ ប្រចាំកាយនេះ ទើបកន្លងមក ប្អូនស្រីរបស់គាត់ ធ្លាប់ព្រលយពាក្យថា លែងចង់រស់ដែរ តែគាត់ ចេះតែជួយនិយាយលើកទឹកចិត្តនាង រហូតមក ដោយនឹកស្មានមិនដល់ថា ប្អូនស្រីអាចនឹងមាន គំនិតខ្លីបែបនេះសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ២ថ្ងៃ គាត់មិនបានមកអើតឈ្ងោកមើល ប្អូនស្រីនោះទេ ព្រោះរវល់ការងារស្រែចម្ការ ពេក ដកឃ្លាមិនរួច រហូតដល់វេលាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ គាត់បានដើរទៅផ្ទះ ប្អូនស្រី។ លុះទៅដល់ហាក់ធុំក្លិនស្អុយចម្លែក ក៏ បើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញ ប្អូនស្រីបានចងកស្លាប់បាត់ទៅហើយ ទើបកើត ការភ្ញាក់ផ្អើលរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារតែចងកធ្វើ អត្តឃាតប្រាកដមែន។ មូលហេតុបណ្តាលមក ពីជនរងគ្រោះ តូចចិត្តនឹងកើតមានជំងឺរ៉ាំរ៉ៃ ប្រចាំកាយ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តា ប្រពៃណី

RELATED ARTICLES