Thursday, August 21, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួន​ឃាតករ​ដៃ​ឆៅ ចាក់​សម្លាប់​ដុត​សព​ចោល​ប្លន់​ម៉ូតូ

ឃាត់​ខ្លួន​ឃាតករ​ដៃ​ឆៅ ចាក់​សម្លាប់​ដុត​សព​ចោល​ប្លន់​ម៉ូតូ

ខេត្តបាត់ដំបង ៖ ជនសង្ស័យជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពវាយ និងចាក់ សម្លាប់យុវជនម្នាក់ យ៉ាងសាហាវឃោរឃៅ ដើម្បីប្លន់យកម៉ូតូមួយគ្រឿង រួចយកសពទៅ ដុតក្នុងពំនូកចំបើង បំណងបំបាត់ដានចោល កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លង ទៅ នៅចំណុចដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ត្រូវបានសមត្ថ- កិច្ចស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន ២នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត កំពុងរត់ គេចខ្លួននៅឡើយ។

ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់រួមមាន ទី១-ឈ្មោះ លី រតនា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីអំឡុង ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចភូមិអូរ- អន្លក់ ឃុំតាសែន ស្រុកកំរៀង និងទី២-ឈ្មោះ ឃឹម រុំ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាមោ់ង៩ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ខណៈដែលសមត្ថកិច្ចប្រើប្រាស់វិធានការជំនាញ ហៅជនសង្ស័យរូបនេះពីក្រុងប៉ោយប៉ែត មក សាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នង- ការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានបញ្ជាក់ ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺអនុវត្ត តាមដីកាចាប់ខ្លួនរបស់លោកជា វណ្ណៈ ចៅ- ក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង។

លោកស្នងការរង បន្តថា ក្រោយពីកើត មានករណីឃាតកម្មប្លន់សម្លាប់យ៉ាងសាហាវ ព្រៃផ្សៃ នៅស្រុកភ្នំព្រឹក អស់រយៈពេល៤ខែ កន្លងមកនេះ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បទ- បញ្ជាឱ្យលោកដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ អង្កេតជាប្រចាំ ដើម្បីស្វែងរកបង្ក្រាបចាប់ខ្លួន ជនសង្ស័យ។ ចាប់តាំងពីកើតមានអំពើប្លន់ សម្លាប់នោះមក សមត្ថកិច្ចបានស្វែងរកចាប់ខ្លួន ជនសង្ស័យបានចំនួន២នាក់ ជាបន្តបន្ទាប់ ខណៈ ដែលបក្ខពួករបស់គេម្នាក់ទៀត កំពុងរត់គេច ខ្លួននៅឡើយ។ តែយ៉ាងណា សមត្ថកិច្ចនៅតែ បន្តតាមចាប់ខ្លួនជននោះ ដើម្បីនាំយកមកចាត់ ការ តាមច្បាប់ឱ្យទាល់តែបាន។

លោកស្នងការរង បានបញ្ជាក់ថា នៅចំពោះ មុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឃឹម រុំ ដែល ទើបចាប់ខ្លួនបានកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៧ មិនព្រមឆ្លើយសារភាពទទួលស្គាល់ កំហុសរបស់ខ្លួននោះទេ តែដោយសមត្ថកិច្ច មានការចង្អុលបង្ហាញពីសាក្សីថា នៅថ្ងៃកើត- ហេតុ គេឃើញជនសង្ស័យជិះម៉ូតូជាមួយនឹង ជនរងគ្រោះ ម៉្យាងក្រោយពីកើតមានករណី ខាងលើនេះ ជនសង្ស័យបានរត់គេចខ្លួនចេញពី មូលដ្ឋានរស់នៅ រហូតដល់ថ្ងៃចាប់ខ្លួន។ ទីបំផុត ជនសង្ស័យក៏ព្រមសារភាពថាខ្លួន និងបក្ខពួក ២នាក់ទៀត ពិតជាបានប្រព្រឹត្តពិតមែន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៨និង២០ នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លង ទៅ មានករណីឃាតកម្មដ៏សាហាវឃោរឃៅ មួយបានកើតមានឡើងនៅចំណុចដីចម្ការមួយ កន្លែង ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ដោយយុវជនម្នាក់ឈ្មោះសុខ វណ្ណថា អាយុ ២០ឆ្នាំ ជិះម៉ូតូចូលទៅក្នុងចម្ការអ្នកភូមិ បំណងសំងំជក់ថ្នាំញៀន ស្រាប់តែត្រូវបានជន- ដៃដល់មួយក្រុមបានធ្វើសកម្មភាពវាយ និង ចាក់សម្លាប់យ៉ាងព្រៃផ្សៃ ដើម្បីប្លន់យកម៉ូតូ មួយគ្រឿង រួចយកសពទៅដុតក្នុងពំនូកចំបើង បំណងបំបាត់ដានចោល។

តាមប្រភពពីសមត្ថកិច្ចស្រុកភ្នំព្រឹក បាន ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាក ឃ្សំ ពណ៌ក្រហម ចូលទៅចំណុចដីចម្ការ ស្ថិតក្នុង ភូមិកើតហេតុខាងលើ បំណងសំងំជក់ថ្នាំញៀន ស្រាប់តែអកុសល ត្រូវជនសង្ស័យប្រមាណ៣ នាក់ មិនស្គាល់អត្តសញ្ញាណ បានព្រួតវាយជន- រងគ្រោះនឹងដុំថ្ម និងយកទួណឺវីសចាក់សម្លាប់ ជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ បន្ទាប់មក ក្រុមជនដៃដល់បាននាំគ្នាអូសយកសពជនរង- គ្រោះទៅដុតនៅក្នុងគំនរចំបើង បំណងបំបាត់ ភ័ស្តុតាងចោលតែម្តង។ ក្រោយពីធ្វើសកម្មភាព ប្លន់ម៉ូតូពីជនរងគ្រោះ និងដុតសពជនរងគ្រោះ ចោលបានសម្រេចហើយ ក្រុមជនសង្ស័យបាន នាំគ្នាឡើងជិះម៉ូតូដឹកគ្នាចាកចេញពីកន្លែងកើត- ហេតុបាត់ស្រមោលអស់។

ប្រភពដដែលបន្តថា បន្ទាប់មក ប្រជាពលរដ្ឋ មូលដ្ឋានបានប្រទះឃើញមានភ្លើងឆេះសន្ធោ- សន្ធៅ ក៏នាំគ្នាទៅមើល និងជួយពន្លត់ភ្លើង ស្រាប់តែប្រទះឃើញសពជនរងគ្រោះត្រូវឆេះ ខ្លោចស្ទើរទាំងស្រុងទៅហើយ ទើបប្រញាប់ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរា- គមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ ដល់ទីតាំងកើតហេតុ និងរកឃើញមានថង់ ច្រកថ្នាំញៀន ព្រមទាំងឧបករណ៍ប្រើប្រាស់ ថ្នាំញៀនមួយចំនួន។ ដោយឡែកនៅលើក្បាល សពមានស្នាមបែកលលាដ៍ក្បាល ស្នាមចាក់នៅ លើភ្នែកទាំងសងខាង ព្រមទាំងស្នាមចាក់លើ ដងខ្លួនជាច្រើនកន្លែងទៀតផង។

បន្ទាប់ពីកើតមានករណីឃាតកម្មខាងលើ រួចមក នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញម៉ូតូរបស់ ជនរងគ្រោះដែលត្រូវបានក្រុមជនដៃដល់យក ទៅប្លុងចោលនៅក្នុងស្រះទឹកមួយកន្លែង ស្ថិត ក្នុងឃុំតាគ្រាម ស្រុកបាណន់។ ម៉ូតូរបស់ជនរងគ្រោះ ម៉ាក SMX ស៊េរីឆ្នាំ២០១៦ ពណ៌ ក្រហម គ្មានពាក់ស្លាកលេខ មានលេខតួ និង លេខម៉ាស៊ីន F-៥១៧៥១០២៕

RELATED ARTICLES