Thursday, August 21, 2025
Homeព័ត៌មានជាតិចោរ​អង្រែ​បុក​គ្រឿង​ចូល​ប្លន់​ផ្ទះ​ទាំង​កណ្តាល​ថ្ងៃ

ចោរ​អង្រែ​បុក​គ្រឿង​ចូល​ប្លន់​ផ្ទះ​ទាំង​កណ្តាល​ថ្ងៃ

ខេត្តកណ្តាល ៖ ជនសង្ស័យមួយក្រុមប្រដាប់ដោយអង្រែបុកគ្រឿង បានធ្វើសកម្មភាពសម្រុកចូលទៅក្នុងផ្ទះស្ត្រីម្នាក់ រួចព្រួតគ្នា វាយសំពងជនរងគ្រោះជាម្ចាស់ផ្ទះ បណ្តាលឱ្យ រងរបួសធ្ងន់ បន្ទាប់មក ក៏នាំគ្នារើកកាយប្លន់ យកទ្រព្យសម្បត្តិអស់មួយចំនួនធំ ហើយក៏រត់ គេចខ្លួនបាត់ ដោយសុវត្ថិភាព។

ករណីចោរវាយប្លន់ខាងលើនេះ បានកើត ឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃ ត្រង់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច លំនៅដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវច្រកចូល គ១៤ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ។

ជនរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវក្រុមចោរប្លន់វាយនឹងអង្រែបុកគ្រឿងរងរបួសធ្ងន់ នោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅ ឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ខណៈដែលជនរងគ្រោះជាម្ចាស់ផ្ទះ កំពុងនៅចាំផ្ទះតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មាន គ្នា២៣នាក់ ប្រដាប់ដោយអង្រែបុកគ្រឿង បាននាំគ្នាសម្រុកចូលទៅក្នុងផ្ទះជនរងគ្រោះ និងបានធ្វើសកម្មភាពវាយប្រហារជនរងគ្រោះ ជាម្ចាស់ផ្ទះ នឹងអង្រែបុកគ្រឿង បណ្តាលឱ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ។

ប្រភពដដែលបន្តថា បន្ទាប់ពីវាយម្ចាស់ ផ្ទះឱ្យរបួសហើយ ក្រុមជនសង្ស័យបាននាំគ្នារើ កកាយរបស់ទ្រព្យមានតម្លៃនៅក្នុងផ្ទះ រួចប្រមូល យកអស់មួយចំនួនធំ ហើយក៏នាំគ្នាចាកចេញ ទៅវិញបាត់ស្រមោលអស់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ ជនរងគ្រោះជាម្ចាស់ ផ្ទះ បានស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យ ជួយ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និង រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

បន្ទាប់ពីចុះមកដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានជួយចាត់បញ្ជូនជនរងគ្រោះជាម្ចាស់ផ្ទះ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតជាបន្ទាន់ ព្រោះតាមសភាពរបួសធ្ងន់ធ្ងរខ្លាំងណាស់។

ជុំវិញករណីប្លន់ខាងលើនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងមិនទាន់ទទួលបាន តម្រុយអ្វីច្រើននៅឡើយ។ ចំណែកទ្រព្យសម្បត្តិ ដែលបាត់បង់ក៏នៅមិនទាន់អាចកំណត់បានដែរ ព្រោះម្ចាស់ផ្ទះកំពុងរងរបួសធ្ងន់៕​ សិលា

RELATED ARTICLES