Wednesday, February 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបុកកង់បីក្រ.../ឡាប់ សង២៥០ដុល្លារ

ឡានបុកកង់បីក្រ…/ឡាប់ សង២៥០ដុល្លារ

ភ្នំពេញ ៖ រថយន្ត ១គ្រឿង បើកបរដោយជនបរទេសម្នាក់ ធ្វើដំណើរក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿ ងពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បីក្រឡាប់ ខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យអ្នកបើកបរកង់បី រងរបួសអ្វីធ្ងន់នោះទេ ហើយក្រោយកើតហេតុ ភាគីជនបរទេសជាអ្នកបើកបររថយន្តបង្កហេតុ បានទទួល ស្គាល់កំហុស យល់ព្រមចេញសងសំណង២៥០ដុល្លារ ទៅឱ្យភាគីកង់បី ដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ១៥៥ កែងផ្លូវ៤៨០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បី ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1II-5788 បើកបរតាមបណ្តោយផ្លូវ៤៨០ ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនមធ្យម។ លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក TOYOTA Vitz ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BO-5026 បើកបរដោយបុរសជនជាតិបរទេស ធ្វើដំ ណើរតាមបណ្តោយផ្លូវលេខ១៥៥ ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុកម៉ូតូកង់បី ពេញទំហឹង បណ្តាលឱ្យក្រឡាប់ ខូចខាតតែម្តង ប៉ុន្តែសំណាងល្អមិនបង្កឱ្យអ្នកបើកកង់បីរងរបួសអ្វីធ្ងន់នោះឡើយ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុភ្លាមៗ និងបានសម្របសម្រួលឱ្យភាគីទាំងសងខាង ធ្វើការចចារគ្នា។ បន្ទាប់មកភាគីខាងរថយន្ត ដែលបើកបរដោយបុរសជនជាតិបរទេស បានយល់ព្រមសងសំណងថ្លៃខូចខាត ទៅខាងភាគីម៉ូតូកងបី ចំនួន ២៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

RELATED ARTICLES