Tuesday, July 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆ---/ក់ត្រីក្នុងតំបន់អភិរក្សផ្សោត ជា.../ប់ខ្នោះ

ឆ—/ក់ត្រីក្នុងតំបន់អភិរក្សផ្សោត ជា…/ប់ខ្នោះ

ខេត្តក្រចេះ មន្ត្រីជំនាញរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បានចាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ នៅ ក្នុងតំបន់អភិរក្សផ្សោត និងជីវចម្រុះជលផល នៅតាមដងទន្លេរមេគង្គ។

លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ថេត សុឃត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសម្បូណ៌ ខេត្តក្រចេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកនាយខណ្ឌ បានបញ្ជាក់ថា ជនសង្ស័យ បានធ្វើសកម្មភាពដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី តាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្សផ្សោត និងជីវចម្រុះជលផល ត្រង់ចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសម្បូណ៌ ហើយត្រូវបានសមត្ថកិច្ចខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួនបាន កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ចំពោះដកវត្ថុតាង រួមមាន ១-ទូកស្មាច់ ១គ្រឿង។ ២-ម៉ាស៊ីន២៥សេស ១គ្រឿង។ ៣-អាំងវែរទ័រឆក់ត្រី ១គ្រឿង។ ៤-ថ្នងដងត្រី ១។ ៥-ខ្សែកាបនិងខ្សែភ្លើង ប្រវែង២០ម៉ែត្រ។ ៦-ធុងសម្រាប់ដាក់ត្រី ១គ្រឿង ៧-អាគុយ ១គ្រឿង។ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES