Sunday, February 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតកម្ទេ.../ចកញ្ឆា៧ពាន់ដើម លួចដាំលើភ្នំ

ដុតកម្ទេ…/ចកញ្ឆា៧ពាន់ដើម លួចដាំលើភ្នំ

ខេត្តកំពង់ស្ពឺ ៖ ដើមកញ្ឆា ប្រមាណ ៧៧៥៥ដើម ត្រូវបានក្រុមជនខិលខូចលួចដាំក្នុងព្រៃ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ចុះទៅដុតកម្ទេចចោល កាលពីវេលាម៉ោង៧និង៣៦នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចជ្រលងភ្នំខ្នងរាំង ស្ថិតនៅភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកឱរ៉ាល់ ចំនួន៧នាក់ ដឹកនាំដោយលោកវសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានសហការកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស អាវុធហត្ថខេត្ត ចំនួន ៨នាក់ ដឹកនាំដោយលោកណុល ដារ៉ា ប្រធានមន្ទីរ បានចុះបង្ក្រាបការដាំដុះដើមកញ្ឆា នៅចំណុចជ្រលងភ្នំខ្នងរាំង ស្ថិតនៅភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមាន ៣ចម្ការ ផ្ទៃដី ១ហិកតារ ដែលក្នុងនោះ ចម្ការទី១- មានចំនួន ១៥រង ក្នុងមួយរងស្មើ ២០៥ដើម សរុបស្មើ ៣០៧៥ដើម។ ចម្ការទី២- មានចំនួន ៧៤រង ស្មើ ៣៤២០ដើម និងចម្ការទី៣- មានចំនួន ២០រង ស្មើ ១២៦០ដើម សរុបចំនួន ៧៧៥៥ដើម។

ដើមកញ្ឆាទាំងអស់ ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង។ រីឯជនសង្ស័យ ជាម្ចាស់ចម្ការ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវជាបន្ត ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES