ខេត្តសៀមរាប ៖ បុរស៣នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ទើបនឹងចេញពីផឹកស៊ីស្រវឹង ជោក បានជិះម៉ូតូដឹកគ្នាក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលចង្កូត ទៅបុករថយន្តធុនធំមួយគ្រឿង ពីចំហៀង បណ្តាលឱ្យខ្ទាតបុរសដែលអង្គុយ ក្រោយគេ ចូលក្រោមកង់រថយន្តកិនអូសជា- ច្រើនម៉ែត្រ ដាច់ខ្លួនជា២កំណាត់ ស្លាប់យ៉ាង អាណោចអាធ័ម ចំណែក២នាក់ទៀត រងរបួស ធ្ងន់ស្រាល។
ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែក ក្រវាត់ក្រុង ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនរងគ្រោះដែលត្រូវរថយន្តកិនដាច់ខ្លួន ជា២កំណាត់ ស្លាប់យ៉ាងអាណោចអាធ័មនេះ មានឈ្មោះឡាំ លី អាយុ២៨ឆ្នាំ។ ចំណែក ជនរងគ្រោះ២នាក់ទៀត ដែលរងរបួសធ្ងន់ ស្រាល រួមមាន ទី១-ឈ្មោះឡាំ ចំរ៉ុង អាយុ ៣២ឆ្នាំ ជាអ្នកបើកម៉ូតូ (រងរបួសស្រាល) និងទី២-ឈ្មោះឡាំ ទុយ អាយុ៣០ឆ្នាំ ជាអ្នក អង្គុយកណ្តាល (រងរបួសធ្ងន់)។ ជនរងគ្រោះ ទាំង៣នាក់ គឺជាបងប្អូនបង្កើតនឹងគ្នា និងមាន លំនៅក្នុងភូមិមមាញ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។ ដោយឡែក អ្នកបើកបររថយន្ត ធុនធំនោះ មានឈ្មោះឡុង សីឡា ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅក្នុងស្រុកបាកាន ខេត្ត ពោធិ៍សាត់ បើករថយន្តចង្កូតស្តាំ ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ 3-PRV-0007។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរង- គ្រោះទាំង៣នាក់ខាងលើ ទើបនឹងចេញមកពី ផឹកស៊ីនៅហាងមួយកន្លែង រួចក៏ឡើងជិះម៉ូតូ មួយួគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N-4801 ដឹក គ្នា ធ្វើដំណើរតាមបណ្តោយផ្លូវក្រវាត់ក្រុង ក្នុង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើត ហេតុខាងលើ មិនដឹងជាមានឧបសគ្គអ្វី ស្រាប់តែ ម៉ូតូជនរងគ្រោះ បានជ្រុលទៅបុករថយន្តដឹកទំនិញធុនធំមួយគ្រឿងចំពីចំហៀងទាំងកំរោល បណ្តាលឱ្យជនរងគ្រោះ ដែលជិះពីក្រោយគេ ខ្ទាតចូលទៅក្រោមកង់រថយន្ត កិនអូសជាច្រើន ម៉ែត្រ រហូតដាច់ខ្លួនជនរងគ្រោះជា២កំណាត់ ស្លាប់យ៉ាអាណោចអាធ័ម ចំណែកជនរងគ្រោះ ២នាក់ទៀត សំណាងល្អខ្ទាតចេញពីរថយន្ត ទើបគ្រាន់តែរងរបួសធ្ងន់ស្រាលប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួន អ្នកបើកបររថយន្តនាំយកទៅសាកសួរ និង ចាត់ការតាមនីតិវិធី។ ចំណែកជនរងគ្រោះទាំង ២នាក់ ដែលទទួលរងរបួសធ្ងន់-ស្រាលត្រូវបាន សមត្ថកិច្ចទាក់ទងហៅរថយន្តសង្គ្រោះដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បី សង្គ្រោះជីវិត។
បន្ទាប់ពីធ្វើការវាស់វែងតាមជំនាញរួច- រាល់ សមត្ថកិច្ចបានអូសយកម៉ូតូនិងរថយន្តទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធីនៅពេល ក្រោយ។
ដោយឡែក សពជនរងគ្រោះត្រូវបានក្រុម គ្រួសារ ដើរប្រមូលបំបែកសពដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕