Saturday, February 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បហាងកាហ្វេ បង្ក---/ប់ល្បែង៧កន្លែង

បង្ក្រា…/បហាងកាហ្វេ បង្ក—/ប់ល្បែង៧កន្លែង

ភ្នំពេញ ៖ កម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឆ្មក់ចុះបង្ក្រាបទីតាំងហាងកាហ្វេ បុកប៊ីយ៉ា កន្លែងលក់ដូរ និងតារាងបាល់ទះ ជាច្រើនទីតាំង ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានបង្កប់ល្បែងស៊ីសង ដូចជាល្បែងឡូតូ និងមាន់ជល់ តាមអនឡាញ រួមទាំងល្បែងប៊ូល បុកប៊ីយ៉ា ភ្នាល់ដាក់លុយ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

កម្លាំងដែលចុះទៅបង្ក្រាបទីតាំងល្បែងខាងលើ បានឱ្យដឹងថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរកឃើញទីតាំងអាជីវកម្មដែលមានបង្កប់ល្បែងស៊ីសង មានចំនួន៧ទីតាំង រួមមាន ៖

ទីតាំងទី១-តារាងបាល់ទះ មួយកន្លែង ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ មានបង្កប់ល្បែងប៊ូល និងបុកប៊ីយ៉ា ភ្នាល់ដាក់លុយធំៗ ហើយកម្លាំងបានដកហូតយកគ្រាប់ប៊ូល និងដងកឺបុកប៊ីយ៉ា មួយចំនួន។

ទីតាំងទី២-ផ្ទះលក់ដូរនៅក្នុងបុរីឡាយ គង់ ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ បង្កប់ល្បែងអនឡាញ ដកហូតបានម៉ាស៊ីនកុំព្យូទ័រ ចំនួន២គ្រឿង។

ទីតាំងទី៣-កន្លែងបុកប៊ីយ៉ា ស្ថិតនៅក្នុងភូមិព្រព្រៃល្ង សង្កាត់ចោមចៅទី២ បង្កប់ល្បែងអនឡាញ ដកហូតបានម៉ាស៊ីនកុំព្យូទ័រ ចំនួន២គ្រឿង។

ទីតាំងទី៤-ហាងកាហ្វេ ២ទីតាំង ទល់មុខគ្នា ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ បង្កប់ល្បែងអនឡាញ ដកហូតម៉ាស៊ីនកុំព្យូទ័រ ចំនួន៦គ្រឿង។

ទីតាំងទី៥-តារាងបាល់មួយកន្លែង ដកហូតម៉ាស៊ីនកុំព្យូទ័រ ១គ្រឿង។

ទីតាំងទី៦-ហាងកាហ្វេមួយកន្លែង ដកហូតម៉ាស៊ីនកុំព្យូទ័រ ១គ្រឿង។

ទីតាំងទី៧ ៖ កន្លែងបុកប៊ីយ៉ាមួយកន្លែង ដកហូតម៉ាស៊ីនកុំព្យូទ័រ ១គ្រឿង។

ទីតាំងទី៥ ទី៦ និងទី៧ ស្ថិតនៅខាងក្រោយផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ សុទ្ធតែលួចបង្កប់ល្បែងអនឡាញ ។

នៅក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខាងលើនោះ កម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ពុំបានធ្វើការឃាត់ ខ្លួនម្ចាស់ទីតាំងណាម្នាក់នោះឡើយ គឺគ្រាន់តែដកហូតយកម៉ាស៊ីនកុំព្យូទ័រ ជាច្រើនគ្រឿង រួមទាំងឧបករណ៍ផ្សេងៗមួយចំនួនទៀតតែប៉ុណ្ណោះ និងបានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់នោះ ឱ្យរកស៊ីតាមធម្មតា គ្មានការហាមឃាត់អ្វីឡើយ តែត្រូវតែបញ្ឈប់សកម្មភាពខុសច្បាប់ លួចបង្កប់ល្បែងស៊ីសងបន្តទៀត។ មិនតែប៉ុណ្ណោះ អាជ្ញាធរបានព្រមានដល់ម្ចាស់ទីតាំងទាំងនោះផងដែរថា ពេលនេះគ្រាន់តែដកហូតយកវត្ថុតាងសម្ភារៈពាក់ព័ន្ធប៉ុណ្ណោះ បើថ្ងៃក្រោយ មិនព្រមស្តាប់ មិនរាងចាល នៅតែលួចបង្កបល្បែងទៀត នោះនឹងត្រូវឃាត់ខ្លួនទាំងម្ចាស់ នាំយកទៅកសាងសំណុំរឿង ចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES