Saturday, February 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បើកឡានបុ.../កដើមឈើឆេះហ្មត់ តៃកុងរ.../ត់បាត់

 បើកឡានបុ…/កដើមឈើឆេះហ្មត់ តៃកុងរ…/ត់បាត់

ខេត្តសៀមរាប ៖ រថយន្តហាយឡែនដឺរ ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកដើមឈើ ១ដើម (ដើមត្រសេក) ពេញទំហឹង បណ្តាលឱ្យផ្ទុះឆេះរថយន្ត ចំណែកអ្នកបើកបរ បានចុះគេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងប្រីយ៍ ឃុំពពេល ស្រុកសូទ្រនិគម។

លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកដើមឈើ (ដើមត្រសេក) បង្កឱ្យភ្លើងឆាបឆេះរថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ហើយភ្លាមៗនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង ស្មើនឹងទឹកចំណុះ៦ម៉ែត្រគូប ដោយបានបាញ់ទឹកពន្លត់ រហូតដល់រលត់ជាស្ថាពរ នៅវេលាម៉ោង៧និង៥៧នាទីយប់ ថ្ងៃដដែល។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ មូលហេតុនៃការឆាបឆេះគឺបណ្តាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកដើមឈើ (ដើមត្រសេក) បង្កផ្ទុះឆេះតែម្តង។ យ៉ាងណា នៅក្នុងហេតុការណ៍នេះ មិនមានមនុស្សនៅក្នុងរថយន្តពេល កំពុងឆាបឆេះ ឬបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុនោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវស្វែករកម្ចាស់រថយន្ត ដើម្បីឱ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕

RELATED ARTICLES