Saturday, February 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាត បើកឡានបុ.../កឡានក្រុង ខ្ទេ---/ចមុខ

ស្រីស្អាត បើកឡានបុ…/កឡានក្រុង ខ្ទេ—/ចមុខ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បើករថយន្ត ១គ្រឿង មកដល់ចំណុចផ្លូវបំបែកជាបួន ជ្រុលទៅបុកជាមួយរថយន្តដឹកអ្នកដំណើរ ពេញទំហឹង បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីស្រស់ស្អាតម្នាក់ បើកបររថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6201 បើកក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែជ្រុលទៅបុករថយន្តក្រុងដឹកអ្នកដំណើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6256 បើកបរទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវបំបែកបានពាក់កណ្តាល ត្រូវរថយន្តតូយ៉ូតា ព្រូស បុក ចំកង់ខាងមុខ បណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខតែម្តង ហើយសំណាងល្អ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងបានឱ្យភាគីខាងរថយន្តទាំងសងខាង ធ្វើការដោះស្រាយគ្នា៕

RELATED ARTICLES