Sunday, January 19, 2025
Homeព័ត៌មានជាតិចោរ​អង្រែ​បុក​គ្រឿង វាយ​ប្លន់​ម្ចាស់​ផ្ទះ របួស​៣​នាក់ ចងក​សម្លាប់​ខ្លួន

ចោរ​អង្រែ​បុក​គ្រឿង វាយ​ប្លន់​ម្ចាស់​ផ្ទះ របួស​៣​នាក់ ចងក​សម្លាប់​ខ្លួន

ខេត្តកណ្តាល ៖ ជនសង្ស័យដែលបានប្រើអង្រែបុកគ្រឿង ធ្វើសកម្មភាពវាយសំពងជន- រងគ្រោះជាម្ចាស់ផ្ទះចំនួន៣នាក់ បណ្តាលឱ្យ រងរបួសធ្ងន់ស្រាល បំណងប្លន់យកទ្រព្យសម្បត្តិ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពី វេលាម៉ោង៧និង០៥នាទីយប់ថ្ងៃដដែល ខណៈ ដែលជនសង្ស័យលបចូលក្នុងផ្ទះវីឡាកើតហេតុ ខាងលើសាជាថ្មី បំណងមកយកអត្តសញ្ញាណ- ប័ណ្ណដែលជ្រុះនៅក្នុងផ្ទះនោះ បានលបលួចចង កសម្លាប់ខ្លួន កាលពីវេលាម៉ោង១២និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបន្ទប់ឃុំខ្លួនបណ្តោះអាសន្នក្នុងអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ។

ជនសង្ស័យជាចោរអង្រែបុកគ្រឿង ដែលចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំខ្លួន មានឈ្មោះឯល អាហ្សូត អាយុ២១ឆ្នាំ ជាជន- ជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជន- រងគ្រោះទាំង៣នាក់ រួមមាន ទី១-ឈ្មោះហួង លាងហេង ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ (រងរបួសធ្ងន់ បែកក្បាលចំនួន៣កន្លែង) ទី២- ឈ្មោះហេង សុផាន់ណា ភេទស្រី អាយុ២១ ឆ្នាំ មុខរបរនិស្សិត (រងរបួសធ្ងន់ របួសថ្ងាស ៣កន្លែង ត្រចៀក១កន្លែង និងមានស្នាមជាំ នៅលើក) និងទិ៣-ឈ្មោះថេង សេងហៀក ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមេផ្ទះ (រងរបួស ស្រាល)។ ជនរងគ្រោះទាំង៣នាក់ សព្វថ្ងៃ រស់នៅរាជធានីភ្នំពេញ តែមានស្រុកកំណើត នៅភូមិកើតហេតុខាងលើ។

តាមសម្តីនារីរងគ្រោះឈ្មោះហេង សុផាន់- ណា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើត- ហេតុ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមគ្រួសារនាងបានមកមើលផ្ទះ វិឡារបស់ខ្លួន ដែលចាក់សោទុកចោល យូរៗ ទើបមកមើលម្តង។ លុះពេលមកដល់ផ្ទះកើត- ហេតុ នាងក៏ចាក់សោចូលទៅក្នុងផ្ទះ និងបាន រៀបចំហូបបាយនៅខាងក្រោម ដោយមិនបាន ឡើងទៅលើផ្ទះនោះទេ ប៉ុន្តែនាងបានឃើញ មានបាយដាំថ្មីៗ នៅក្នុងឆ្នាំងបាយខ្សែភ្លើង ព្រមទាំងមានពងទារ១គ្រាប់ទៀតផង តែពួក នាងមិនបានចាប់អារម្មណ៍អ្វីទេ ក៏នាំគ្នាហូប បាយទៅ។

នារីរងគ្រោះបន្តថា លុះក្រោយពីហូប បាយរួច នាងបានឡើងទៅលើផ្ទះជាន់លើ បំណង យកខោអាវ ស្រាប់តែពេលឡើងទៅដល់ ក៏ លេចមុខជនសង្ស័យស្ទុះចេញពីក្រោយទូរដាក់ ខោអាវមកច្របាច់ករបស់នាង និងបានយក អង្រែបុកគ្រឿង វាយមកលើនាងចំថ្ងាសចំនួន ៣អង្រែ ព្រមទាំងបានវាយចំត្រចៀកថែម១ អង្រែទៀត ភ្លាមនោះ នាងក៏ប្រឹងស្រែកឆោ- ឡោ ហៅក្រុមគ្រួសារឱ្យជួយ និងបានឮសំឡេង ដល់ម្តាយធំ ឈ្មោះហួរ លាងហេង បានស្ទុះឡើង មកមើល ក៏ត្រូវជនសង្ស័យទាញអង្រែបុកគ្រឿង វាយសំពងក្បាលម្តាយធំនាង ជាច្រើនអង្រែ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ទៀត។ បន្ទាប់មក ជនសង្ស័យក៏ស្ទុះរត់ចុះមកក្រោមជួបនឹងជន- រងគ្រោះឈ្មោះថេង សេងហៀក ក៏ដេញវាយ ទៀត តែវាយមិនត្រូវ ដោយជនរងគ្រោះបាន បើកទ្វាររត់ចេញទៅក្រៅផ្ទះ ស្រែកឆោឡោ ហៅគេឯងឱ្យជួយ។ ឃើញបែបនេះ ជនសង្ស័យ ក៏រត់ចូលទៅក្នុងផ្ទះវិញ និងបានឡើងទៅជាន់ ខាងលើ រួចចុះតាមបង្អួចរត់គេចខ្លួនបាត់ស្រមោល តែម្តង។

ក្រោយកើតហេតុ លោកអធិការនិងអធិ- ការរងទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំង សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើត- ហេតុ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និង ជួយចាត់បញ្ជូនជនរងគ្រោះជាម្ចាស់ផ្ទះទាំង២ នាក់ ដែលទទួលរងរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរក ឃើញវត្ថុតាងមួយចំនួន ដូចជាអង្រែបុកគ្រឿង ធ្វើអំពីឈើ ប្រវែង៣៥សង់ទីម៉ែត្រ១ដើម ស្បែក ជើងផ្ទាត់ ពណ៌ខ្មៅ លេខ១០កន្លះមួយគូ ព្រម ទាំងអាវដៃខ្លីពណ៌ស ឆ្នូតខ្មៅ១ផងដែរ។

បន្ទាប់មកនៅវេលាម៉ោង៧និង០៥នាទី យប់ថ្ងៃដដែល ខណៈដែលកម្លាំងសមត្ថកិច្ចនៅ មិនទាន់ដកចេញពីផ្ទះកើតហេតុអស់នៅឡើយ ពោលគឺកំពុងនៅធ្វើការស្រាវជ្រាវ ស្រាប់តែ លេចមុខជនសង្ស័យខាងលើ បានលបចូលមក ក្នុងផ្ទះកើតហេតុខាងលើសាជាថ្មី បំណងមក យកអត្តសញ្ញាណប័ណ្ណរបស់ខ្លួន ដែលបានជ្រុះ នៅកន្លែងកើតហេតុ ទើបសមត្ថកិច្ចប្រទះឃើញ ចាប់ក្របួចជាប់ នាំយកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឯល អាហ្សូត បានសារភាពថា រូបគេពិតជា បានធ្វើសកម្មភាពដូចខាងលើប្រាកដមែនដោយ រូបគេបានលួចគាស់បង្អួចផ្ទះកើតហេតុចូលទៅ សម្ងំលាក់ខ្លួនតែម្នាក់ឯងប៉ុណ្ណោះ តាំងពីវេលា ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ មកម៉្លេះ បំណងចូលទៅ លួចរបស់ទ្រព្យនៅក្នុងផ្ទះ ព្រោះឃើញផ្ទះចាក់ សោទ្វារចោលគ្មានមនុស្សនៅ។ លុះពេលចូល ទៅដល់គ្មានឃើញរបស់ទ្រព្យអ្វីដែលត្រូវលួច ម៉្យាងដោយម្ចាស់ផ្ទះមិននៅផង ទើបរូបគេបាន ដេកនៅទីនោះតែម្តង។ លុះព្រឹកឡើង រូបគេ ថែមទាំងដាំបាយហូបក្នុងផ្ទះនោះទៀតផង ស្រាប់ តែចៃដន្យម្ចាស់ផ្ទះគេមកមើលផ្ទះ ទើបរូបគេ បានធ្វើសកម្មភាពវាយនឹងអង្រែបុកគ្រឿងឱ្យ រងរបួសតែម្តង។ បន្ទាប់មក រូបគេបានរត់គេច រួចខ្លួនទៅហើយ តែដោយសារជ្រុះអត្តសញ្ញាណប័ណ្ណនៅកន្លែងកើតហេតុ ខ្លាចសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន ក៏លបចូលទៅក្នុងផ្ទះនោះវិញ ដើម្បីយកអត្តសញ្ញាណប័ណ្ណ ក៏ត្រូវសមត្ថកិច្ច ក្របួចជាប់តែម្តង។

តាមប្រភពព័ត៌មានចុងក្រោយ បានឱ្យ ដឹងថា ក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួនសួរនាំ និងឃុំខ្លួនអស់រយៈពេល១យប់ នៅក្នុងបន្ទប់ ឃុំខ្លួននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅរួច មក ស្រាប់តែនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ជន- សង្ស័យឈ្មោះឯល អាហ្សូត បានលបលួចចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនតែម្តង ដោយ ប្រើអាវចងកភ្ជាប់នឹងចម្រឹងទ្វារក្នុងបន្ទប់ឃុំខ្លួន តែម្តង ខណៈដែលសមត្ថកិច្ចចេញទៅហូបបាយ ថ្ងៃត្រង់មួយភ្លែត។

ប្រភពដដែលបញ្ជាក់ថា ក្រោយពីចាប់ខ្លួន បាន និងសាកសួរចម្លើយរួចមក សមត្ថកិច្ចបាន នាំខ្លួនជនសង្ស័យរូបនេះ ដាក់ឃុំខ្លួនបណ្តោះ- អាសន្ននៅបន្ទប់ឃុំខ្លួន ដោយមិនបានដោះ- សម្លៀកបំពាក់ចេញពីខ្លួនជនសង្ស័យនោះទេ ដោយហេតុថា នៅសល់តែប៉ុន្មានម៉ោងទៀត ប៉ុណ្ណោះ ពោលគឺបន្ទាប់ពីបាយថ្ងៃត្រង់រួចសមត្ថ- កិច្ចនឹងបញ្ជូនខ្លួនជនសង្ស័យរូបនេះទៅកាន់ ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលហើយ។ លុះពេលសមត្ថកិច្ចត្រឡប់ មកពីហូបបាយថ្ងៃត្រង់វិញក៏ប្រទះឃើញជនសង្ស័យបានចងកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ បានចុះពិនិត្យ និងធ្វើ កោសល្យវិច័យសព រួចបញ្ជាក់ថា ជននេះពិត ជាបានចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺ មិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនសង្ស័យ ដែលចងកសម្លាប់ខ្លួន ក្នុងបន្ទប់ឃុំខ្លួនត្រូវបានសមត្ថកិច្ចដឹកយកទៅ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណីបងប្អូនជនជាតិខ្មែរឥស្លាម៕ សិលា

RELATED ARTICLES