Saturday, February 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុ.../កបង្កាន់ដៃស្ពាន ចុះរ---/ត់បាត់

បើកឡានបុ…/កបង្កាន់ដៃស្ពាន ចុះរ—/ត់បាត់

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ  បណ្តាលឱ្យខូចខាត។ ចំណែករថយន្តបង្កហេតុ ខូចខាតមួយកំណាត់មុខ ឯតៃកុងរថយន្ត បានបើកទ្វារចុះ គេចខ្លួនបាត់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចគល់ស្ពានអាកាសផ្សារដីហុយ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែន សុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2CB-3448 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅផ្នែកខាងឆ្វេង ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ បណ្តាលឱ្យខូចខាត ចំណែករថយន្ត បែកធុងប្រេង ហូរពេញផ្លូវ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ។ ក្រោយកើតហេតុ អ្នកបើកបរ បានចុះពីរថយន្ត ហើយគេចខ្លួនបាត់។

បន្ទាប់មក សមត្ថកិច្ចប៉ុស្តិ៍ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះមកស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES