Sunday, February 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បិទទីតាំងចម្រាញ់ប្រេងខ្មៅ  សង្ស័.../យអត់ច្បាប់

 បិទទីតាំងចម្រាញ់ប្រេងខ្មៅ  សង្ស័…/យអត់ច្បាប់

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាល ពីវេលាម៉ោង២សៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការជាមួយមន្ត្រីជំនាញមន្ទីរឧស្សាហកម្មខេត្ត សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប្អៀរ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ចាប ចាន់ថា ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលនីតិវិធីដោយលោក យាង ច័ន្ទក្រុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះពិនិត្យទីតាំងសិប្បកម្ម ១កន្លែង សង្ស័យចម្រាញ់ប្រេងខ្មៅ គ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ។

សមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារចម្រុះ បានដកហូតវត្ថុតាងជាច្រើន ដោយបានរក្សាទុកនៅក្នុងទីតាំងសិប្បកម្ម រួមមាន ឡដុតចម្រាញ់ប្រេងខ្មៅ ចំនួន១ (ចំណុះប្រហែល ៣០០០០លីត្រ)។ អាងទឹក ចំនួន១។ ស៊ីទែនចម្រាញ់ប្រេងលើកទី១ ចំនួន៣គ្រឿង។ ស៊ីទែនផ្ទុកចំហេះ ចំនួន២គ្រឿង។ ម៉ូទ័របូមប្រេង ចំនួន២គ្រឿង។ ស៊ីទែនផ្ទុកប្រេងចម្រាញ់លើកទី២ ចំនួន៤គ្រឿង។ ស៊ីទែនចម្រោះប្រេង ចំនួន២គ្រឿង។ ស៊ីទែនផ្ទុកប្រេងក្រោមដី ចំនួន១គ្រឿង។ ស៊ីទែនផ្ទុកប្រេងដំណាក់កាលទី៣ ចំនួន២គ្រឿង។ ស៊ីទែនសម្រាប់ ចម្រោះប្រេងចុងក្រោយ ចំនួន៣គ្រឿង។ ស៊ីទែនផ្ទុកប្រេងសម្រេច ចំនួន១គ្រឿង។ អាស៊ីដស៊ុលផួរិច ចំនួន១៥៤ធុង (១ធុង ស្មើ៣០លីត្រ)។ ម្សៅសូដា (SODA) ចំនួន៣៦បេ (១បេ ទម្ងន់២៥គីឡូក្រាម)។ ម្សៅ Selica Gel ចំនួន៧០បេ (១បេ ទម្ងន់២០គីឡូក្រាម)។ ធុងសម្រាប់ដាក់កាកសំណល់ប្រេង ចំនួន៧ធុង (១ធុង ចំណុះ១០០០លីត្រ)។ ធុងសម្រាប់ទម្លាក់កាកសំណល់ចំនួន១ធុង។

តាមបញ្ជារបស់លោក យាង ច័ន្ទក្រុង ព្រះ រាជអាជ្ញារង ក្រុមការងារសម្រេចបិទទីតាំងខាងលើបណ្តោះអាសន្ន រង់ចាំចំណាត់ការរបស់តុលាការខេត្តកំពង់ឆ្នាំង៕

RELATED ARTICLES