Sunday, February 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហាត់សមយុទ្ធទ្រង់ទ្រាយធំ សង្គ្រោះជនរងគ្រោះធ្លា.../ក់យន្តហោះ

ហាត់សមយុទ្ធទ្រង់ទ្រាយធំ សង្គ្រោះជនរងគ្រោះធ្លា…/ក់យន្តហោះ

ភ្នំពេញ ៖ អាកាសចរណ៍ស៊ីវិល បានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ AIRPEX-23 ដើម្បីជាបទពិសោធន៍ និងចំណេះ ដឹងលើការងារជួយសង្រ្គោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុធ្លាក់យន្តហោះកើតឡើង និងដើម្បីពង្រឹងចំណេះដឹងនិងសមត្ថភាពក្រុមពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រៀមជួយសង្គ្រោះជនរងគ្រោះ នៅពេលមានគ្រោះថ្នាក់ធ្លាក់យន្តហោះ។

តាមប្រភពការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ចូលរួមជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើលំ ហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ  ដើម្បីហ្វឹកហាត់សាកល្បងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធនានា ជាបទពិសោធន៍និងចំណេះដឹងលើការងារជួយសង្គ្រោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ ។

សមយុទ្ធនេះ បានធ្វើឡើងនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រាជធានីភ្នំពេញចាប់ពីម៉ោង ៧:០០ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ នៅក្នុងលំហាត់សមយុទ្ធខាងលើនេះ ក៏មានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមរថយន្តសង្គ្រោះបន្ទាន់ នៅតាមមន្ទីរពេទ្យនានា និងក្រុមពន្លត់អគ្គិភ័យ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងសាធារណជនដែលរស់នៅជុំវិញអាកាសយានដ្ឋានអន្តរ ជាតិ ភ្នំពេញ និងក្នុងរាជធានីភ្នំពេញ ផងដែរ មុនពេលចាប់ផ្តើមសមយុទ្ធ ដែលក្នុងនោះមានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បីបង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ (ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) ដែលជាប្រធានបទក្នុងការធ្វើលំហាត់សមយុទ្ធនេះ ដើម្បីបញ្ចៀសការភាន់ច្រឡំ ឬភ័យខ្លាច ពីសាធារណជន និងស្ថាប័ន អង្គភាព ភ្នាក់ងារពាក់ព័ន្ធ៕  

           

RELATED ARTICLES