Wednesday, February 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បហាងផឹកស៊ី បង្កប់សេវាសិ---/ច ឃាត់ខ្លួ.../នស្រីស្អាត ជាង២០នាក់ 

បង្ក្រា…/បហាងផឹកស៊ី បង្កប់សេវាសិ—/ច ឃាត់ខ្លួ…/នស្រីស្អាត ជាង២០នាក់ 

ភ្នំពេញ ៖ ហាងផឹកស៊ីមួយកន្លែង ដែលសម្បូរទៅដោយបុគ្គលិកស្រីវ័យក្មេងស្អាតៗ ចាំទទួលរាក់ទាក់ ស្វាគមន៍ភ្ញៀវជាប់ជាប្រចាំនោះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហ ការជាមួយកម្លាំងមូលដ្ឋានខណ្ឌសែនសុខ ចុះឡោមព័ទ្ធឆែកឆេរ បង្ក្រាបជាក់ស្តែងទាំងយប់ បន្ទាប់ពីរកឃើញថា មានលួចលាក់បង្កប់សេវាសិច (បម្រើផ្លូវភេទ) ដោយប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនទាំងអ្នកគ្រប់គ្រង មេការ រួមទាំងបុគ្គលិកប្រុសស្រី ៣១នាក់ ក្នុងនោះមានស្រីស្អាត ជាង២០នាក់។

ប្រតិបត្តិការបង្ក្រាបហាងផឹកស៊ី ពាក់ពន្ធ័ករណីជួញដូរផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចទីតាំងហាងផឹកស៊ី «ម្លប់ធ្នង់ មានលាភ» ស្ថិតនៅតាមបណ្តោយផ្លូវ១៩៥២ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការចុះបង្ក្រាបហាងផឹកស៊ីខាងលើ មានការដឹកនាំសម្របសម្រួលពីលោកសិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ផន សុធារិទ្ធ ក្រឡាបញ្ជី។

ប្រភពដដែល បន្តថា មុនឈានដល់ការចុះបង្ក្រាបទីតាំងហាង «ម្លប់ធ្នង់ មានលាភ» ខាងលើនេះ គឺសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា ក្នុងទីតាំងហាងមួយនេះ មានបង្កប់ទៅដោយនារីបម្រើសេវាផ្លូវភេទ ជាច្រើននាក់ នៅក្នុងហាង ដោយភ្ញៀវដែលចូលមកផឹកស៊ីស្រវឹងហើយ ត្រូវការសេវាកម្មរួមភេទ គឺអាចទាក់ទងតថ្លៃជា មួយក្រុមនារីមប្រើសេវាផ្លូវភេទទាំងនោះ ដោយផ្ទាល់តែម្តង មុននឹងឈានដល់ការដឹកដៃគ្នាឡើងផ្ទះសំណាក់។

ប្រភពខាងលើ បញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនបុគ្គលិកក្នុងហាងសរុបចំនួន ៣១នាក់ ក្នុងនោះមានប្រុស ២នាក់ មេការស្រី ចំនួន៣នាក់ និងនារីក្មេងៗចំនួនជាង២០នាក់ ដែលសង្ស័យអនីតិជន ព្រមទាំងដកហូតស្រោមអនាម័យមិនទាន់ប្រើប្រាស់មួយចំនួន ឯកសារមួយចំនួន និងកុំព្យូទ័រ ចំនួន១គ្រឿង។នារីក្មេងៗទាំងនោះ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES