ខេត្តព្រៃវែង ៖ បុរសម្នាក់ បានកាន់ពិលនិងក្រមាដើរចេញពីផ្ទះទាំងកណ្តាលយប់ ចំណែក ស្ត្រីជាប្រពន្ធឃើញដែរ តែមិនបានសួរនាំប្តីនោះ ទេ ព្រោះនឹកស្មានថាប្តីចេញទៅរកត្រី ស្រាប់ តែព្រឹកឡើងបាត់ប្តីមិនឃើញត្រឡប់មកផ្ទះវិញ ចេញដើររក ក៏ប្រទះឃើញប្តីចងកស្លាប់យ៉ាង អាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដើមប្រេងខ្យល់ខាងក្រោយផ្ទះ ជន– រងគ្រោះចម្ងាយប្រមាណ១០០ម៉ែត្រ ស្ថិតក្នុង ភូមិអន្លង់ចក ស្រុកកំពង់ត្របែក។
បុរសរងគ្រោះដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះសំ ឌី អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាល ពីវេលាយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ គាត់ និងប្តី (ជនរងគ្រោះ) បានចូលសម្រាកជាមួយ គ្នាតាមធម្មតា។ លុះដល់យប់ជ្រៅបន្តិច ប្តីរបស់ គាត់ ក៏ក្រោកពីដំណេកកាន់ពិល និងបង់កក្រមា ដើរចេញពីផ្ទះ ចំណែកគាត់ប្រទះឃើញប្តីចេញ ទៅដែរ តែមិនបានសួរនាំអ្វីទេ ដោយសារនឹក ស្មានថាប្តីចេញទៅរកត្រីដូចសព្វមួយដង ទើប បន្តដេក លង់លក់វិញទៅ។
ប្រភពដដែលបន្តថា លុះព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅពេលភ្ញាក់ពីដំណេក មិនឃើញប្តីត្រឡប់មកផ្ទះវិញ ទើបគាត់នឹក ឆ្ងល់ ក៏ដើរចេញទៅរកប្តី ស្រាប់តែពេលដើរ ទៅដល់ចំណុចដើមប្រេងខ្យល់ខាងក្រោយផ្ទួះ ចម្ងាយប្រមាណ១០០ម៉ែត្រ ក៏ប្រទះឃើញប្តី បានចងកស្លាប់ នៅលើដើមប្រេងខ្យល់តែម្តង ទើបស្រែកឆោឡោឡើងផ្អើលអ្នកជិតខាងចោម– រោមមើលនិងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថ– កិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ និង បានប្រទះឃើញពាក្យបណ្តាំដែលជនរងគ្រោះ បានសរសេរនៅលើគល់ប្រេងខ្យល់ថា “ខ្ញុំឈឺ ពេក”។ តាមលទ្ធផលកោសល្យវិច័យ បញ្ជាក់ ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដ មែន។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕