Wednesday, April 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះកង់បី ឲ្យ៥០ដុល្លារ សង្ស័យក្លែងក្លាយ វ៉ៃ.../គ្នាប្រាវ

ជិះកង់បី ឲ្យ៥០ដុល្លារ សង្ស័យក្លែងក្លាយ វ៉ៃ…/គ្នាប្រាវ

ភ្នំពេញ ៖ បុរសម្នាក់ ជិះរថយន្តតាក់ស៊ីពីក្រុងបាវិត មករាជធានីភ្នំពេញ ក្នុងតម្លៃ ២០ដុល្លារ លុះមកដល់ ហុចលុយក្រដាស ៥០ដុល្លារ ឱ្យថ្លៃតាក់ស៊ី តែតៃកុងតាក់ស៊ីគ្មានលុយអាប់ ក៏ត្រូវអ្នករត់ម៉ូតូកង់បីម្នាក់ ចេញលុយជំនួស រួចដឹកបុរសនោះ ដើររកផ្ទះសំណាក់ដេក និងរកកន្លែងដូរលុយ តែដោយសារលុយចាស់ពេក ដូរគេមិនបាន សង្ស័យជាលុយក្លែងក្លាយ ធ្វើឱ្យកើតមានជម្លោះរវាងម្ចាស់លុយ និងអ្នករត់កង់បី ឈានដល់ការប្រតាយប្រតប់គ្នា ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ទាំងយប់។

ករណីជម្លោះនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅជិតស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមសម្តីបុរសជាអ្នករត់កង់បី បានឱ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើ បានជិះរថយន្តតាក់ស៊ី ពីបាវិត មកភ្នំពេញ ក្នុងតម្លៃ ២០ដុល្លារ លុះជិះមកដល់ម្តុំស្ពានអាកាសក្បាលថ្នល់ បុរសនេះបានឱ្យក្រដាស ៥០ដុល្លារចាស់ ១សន្លឹក ទៅខាងតាក់ស៊ី តែតាក់ស៊ីអត់យក ទើបរូបគាត់ជាអ្នករត់កង់បី បានចេញលុយជំនួស ឱ្យទៅតាក់ស៊ី ចំនួន២០ដុល្លារ សិនទៅ។

បុរសជាអ្នករត់កង់បី បន្តថា បន្ទាប់មក បុរសនោះបានឱ្យគាត់ដឹកមករកផ្ទះសំណាក់មួយកន្លែងម្តុំកើតហេតុ គោ លបំណងជិះរថយន្តបន្តទៅខាងស្វាយស៊ីសុផុន លុះជិះមកដល់ចំណុចកើតហេតុ បុរសរូបនោះបានឱ្យលុយក្រដាស ៥០ដុល្លារ មកគាត់ តែលុយនោះចាស់ពេក គាត់ដឹកម្ចាស់លុយនោះដើរដូរគេគ្រប់កន្លែង តែគេមិនទទួលដូរ ស្រាប់តែបុរសជាម្ចាស់លុយនោះ បានចុះពីលើកង់បី បម្រុងគេចចេញ ទើបគាត់ចាប់កអាវជាប់ កើតជាហិង្សា វាយគ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសតែម្តង។

ចំណែកបុរសជាម្ចាស់ក្រដាសប្រាក់ ៥០ដុល្លារ  បានឱ្យដឹងថា គាត់បានជិះកង់បី ពីក្បាលថ្នល់មកទីតាំងខាងលើ ហើយគោលបំណងជិះរថយន្តបន្តទៅស្វាយស៊ីសុផុន លុះមកដល់ ពេលឱ្យលុយថ្លៃកង់បី បែរជាអ្នករត់កង់បី ចោទថាគាត់ចាយលុយក្លែងក្លាយ គ្រាន់តែលុយគាត់រាង ចាស់បន្តិចប៉ុណ្ណោះ ក៏កើតមានជម្លោះ និងឈានដល់ហិង្សាបន្តិចបន្តួចទៅ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ សួរនាំពីដំណើររឿង រួចហើយភាគីទាំងសងខាង ក៏បានយល់ថា ជារឿងភាន់ច្រឡំគ្នា ក៏សម្រេចបញ្ចប់រឿង បំបែកផ្លូវគ្នារៀងៗខ្លួន៕

RELATED ARTICLES