Wednesday, April 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បជល់មាន់ ឃា---/ត់ខ្លួនមនុស្ស២៥នាក់

បង្ក្រា…/បជល់មាន់ ឃា—/ត់ខ្លួនមនុស្ស២៥នាក់

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចជំនាញខេត្តបាត់ដំបង បានឆ្មក់បង្ក្រាបករណីល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ជល់) ចំនួន ២ទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងសរុបចំនួន២៥នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចទីតាំងចំនួន២ផ្សេងគ្នា ទី១-ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល និងទី២-ស្ថិតនៅវាលស្រែ ក្នុងភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយកការិយាល័យកម្រិតធ្ងន់ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ ជល់) ចំនួន២ទីតាំង នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង និងវាលស្រែ ស្ថិតក្នុងភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពដដែល បន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន២៥នាក់ ព្រមទាំងដកហូតវត្ថុតាង សរុបរួមមាន មាន់ជល់ ចំនួន៨ក្បាល។ សង្វៀនសម្រាប់ជល់មាន់ ចំនួន៣។ ចង្ក្រានហ្គាស់ ចំនួន២។ ឆ្នាំងដាំទឹកស្អំមាន់ជល់ ចំនួន១។ ជញ្ជីងថ្លឹងមាន់ជល់ ចំនួន២គ្រឿង។ គោយន្តកន្ត្រៃ ចំនួន១គ្រឿង។ ម៉ូតូ ចំនួន៣៧គ្រឿង និងរថយន្ត ចំនួន៨គ្រឿង។

ជនសង្ស័យទាំង២៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES