ខេត្តព្រះវិហារ ៖ សត្វខ្ទីង ដែលត្រូវបានចាត់ចូលជាប្រភេទសត្វកម្រ និងងាយរងគ្រោះ ជិតផុតពូជ ត្រូវបានរកឃើញបង្ហាញវត្តមានសាជាថ្មី នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

សត្វខ្ទីងមេកូន ២ក្បាលនេះ បានបង្ហាញវត្តមាននៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិ ស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា សត្វខ្ទីង ២ក្បាល មេនិងកូននេះ កាលពីពេលកន្លងទៅ ត្រូវបានប្រទះឃើញ ចូលមករកចំណីស៊ីជាមួយហ្វូងសត្វគោអ្នកស្រុក ជាច្រើនដងរួចមកហើយ នៅក្នុងមូលដ្ឋានខាងលើ។ ប៉ុន្តែនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សត្វខ្ទីង មេនិងកូន ពីរក្បាលនេះ បានបង្ហាញខ្លួនសាជាថ្មីម្តងទៀត៕