Tuesday, March 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទណ្ឌិត៥០នាក់ រៀនអក្ខរកម្មក្នុងគុក

ទណ្ឌិត៥០នាក់ រៀនអក្ខរកម្មក្នុងគុក

ខេត្តកំពង់ធំ ៖ ពន្ធាគារខេត្តកំពង់ធំ បានបន្តបើកថ្នាក់បណ្តុះបណ្តាលថ្នាក់អក្ខរកម្ម ចំនួន២ថ្នាក់បន្ថែមទៀត ដល់ទណ្ឌិត ចំនួន៥០នាក់ នៅក្នុងឆ្នាំ២០២៥ ក្រោយបានបើកថ្នាក់អក្ខរកម្មសម្រាប់ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ។

កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តកំពង់ធំ ដោយទទួលបានការអនុញ្ញាតពីលោកប្រធានពន្ធនាគារខេត្តកំពង់ធំ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ វង់ សែនវិចិត្រ អនុប្រធានពន្ធនាគារខេត្តកំពង់ធំ និងលោកស្រី សុទ្ធ ប៉ូលី អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងស្ទឹងសែន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គថ្នាក់អក្ខរកម្ម ចំនួន២ថ្នាក់ ដោយមានទណ្ឌិត សរុបចំនួន ៥០នាក់ ចូលរួម។

ក្នុងឱកាសនោះដែរ គណៈអធិបតី បានចែកប័ណ្ណអក្ខរកម្ម ដល់ទណ្ឌិតចំនួន ៣៦នាក់ ដែលបានបញ្ចប់ថ្នាក់អក្ខរកម្ម សម្រាប់ឆ្នាំ២០២៤ ផងដែរ។

គួរបញ្ជាក់ថា វគ្គសិក្សាថ្នាក់អក្ខរកម្ម សម្រាប់ទណ្ឌិតនៅក្នុងពន្ធនាគារនេះ ទទួលបានការសហការគាំទ្រពីមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ធំ ផងដែរ៕

RELATED ARTICLES