Tuesday, March 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនទើបកើត ម៉ែដាក់កេសស្នោ បោះ.../ចោលក្បែរធុងសំរាម

កូនទើបកើត ម៉ែដាក់កេសស្នោ បោះ…/ចោលក្បែរធុងសំរាម

ខេត្តព្រះសីហនុ ៖ ទារកទើបនឹងកើតម្នាក់ ត្រូវបានប្រទះឃើញដាក់ក្នុងកេសស្នោ បោះចោលក្បែរធុងសំរាម ១កន្លែង ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ទាំងយប់។

ករណីប្លុងចោលទារកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមចិញ្ចើមផ្លូវ១កន្លែង ក្បែររង្វង់មូលត្រីដូហ្វីន ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះ ឃើញកេសស្នោ១ នៅក្បែរធុងសំរាម គិតស្មានថាជាកេសដាក់សំរាម តែបន្តិចក្រោយមក ឮសំឡេងក្មេងយំ ចេញពីក្នុងកេសស្នោនោះ ទើបដើរទៅអើតមើលក្នុងកេស ឃើញទារកដែលទើបនឹងកើត ភេទប្រុស នៅក្នុងនោះ និងនៅមានជីវិតនៅឡើយ ដោយមិនដឹងថាជនណា ឬឪពុកម្តាយរូបណា ចិត្តដាច់យកកូនមកប្លុងចោលបែបនេះឡើយ។

ប្រភពដដែល បន្តថា បន្ទាប់ពីប្រទះឃើញទារកខាងលើភ្លាម បងប្អូនប្រជាពលរដ្ឋប្រញាប់រាយការណ៍ទៅអាជ្ញាធរ ។ បន្ទាប់មក អាជ្ញាធរនិងសមត្ថកិច្ច សហការជាមួយក្រុមគ្រូពេទ្យបង្អែកខេត្ត បានចុះមកពិនិត្យដល់ទីតាំងខាងលើ រួចនាំយកទារកអភ័ព្វ ទៅបីបាច់ថែទាំ តាមដានសុខភាព និងស្រាវជ្រាវបន្ត៕

RELATED ARTICLES