Wednesday, March 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះ.../ហាងលក់កុំព្យូទ័រ របួ---/សបុគ្គលិក៣នាក់

ភ្លើងឆេះ…/ហាងលក់កុំព្យូទ័រ របួ—/សបុគ្គលិក៣នាក់

ភ្នំពេញ ៖ ហាងលក់កុំព្យូទ័រ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុបណ្តាលមកពីការអុជទៀនក្រអូប ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈមួយចំនួនធំ ព្រមទាំងបណ្តាលឱ្យបុគ្គលិកចំនួន៣ នាក់ បានរងរបួស។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចហាងលក់កុំព្យូទ័រ យូនីខល តិចណូឡូជីសិនធ័រ មានទីតាំងផ្ទះលេខ៤៣២-៤៣៤ តាមបណ្តោយផ្លូវកម្ពុជាក្រោម លេខ១២៨ ក្រុម៨ ភូមិ១ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ហាងលក់កុំព្យូទ័រ ដែលត្រូវអគ្គិភ័យឆាបឆេះ ជាប្រភេទថ្មបេតុង ទំហំ ៨ម៉ែត្រ គុណនឹង ១២ម៉ែត្រប មានម្ចាស់ឈ្មោះឈួរ ហ្គិចណៃ។ ចំណែកបុគ្គលិកទាំង៣នាក់ ដែលរងរបួសក្នុងហេតុការណ៍ខាងលើ រួមមាន ទី១-ឈ្មោះធឿន ធូ អាយុ២១ឆ្នាំ។ ទី២-ឈ្មោះសុខ ធា ភេទស្រី អាយុ២១ឆ្នាំ និងទី៣-ឈ្មោះសឹម ហឿន ភេទស្រី អាយុ៤៧ឆ្នាំ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិ ភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឱ្យបញ្ចោញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង ក្នុងនោះរួមមាន រថយន្ត ពន្លត់អគ្គិភ័យរបស់ការិយាល័យរាជ ធានីភ្នំពេញ ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប។ និងមានរថយន្តជំនួយមកពី កងពលតូចលេខ៧០ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យ៉ា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ សរុបប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប ដោយកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង ១និង៤៥នាទីរសៀលថ្ងៃដដែល។

គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការមកពីការអុជ ទៀនក្រអូប បង្កជាអគ្គិភ័យ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបណ្តាលឱ្យប្រុសស្រី ចំនួន៣នាក់ បានរងរបួសធ្ងន់-ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕

RELATED ARTICLES