ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៥នាក់ ដែលជាមុខសញ្ញាសកម្មធ្លាប់ប្លន់ម៉ូតូនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានសម្រេចដល់ទៅ ១៣ករណី ទីបំផុតអស់លក្ខណ៍ ត្រូវបានកម្លាំងនសមត្ថកិច្ចបង្ក្រាប ឃាត់ខ្លួនបាន យកមកបង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។

ជនសង្ស័យទាំង៥នាក់ រួមមាន ទី១- ឈ្មោះវ៉ិច វុធ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះផល រិន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទី៣-ឈ្មោះ គង់ វិឆ័យ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅឃុំល្វា ភូមិបឹងស្នោ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទី៤-ឈ្មោះគា សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិខ្លាក្រពើ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ និងទី៥-ឈ្មោះ ហុង វ៉ា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ០១ ខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាល ទាំង១៤ខណ្ឌ ស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ ចំនួន១៣ករណី។
លោកនាយការិយាល័យ បានឱ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខណ្ឌដង្កោ ចំនួន៥ករណី ខណ្ឌកំបូលចំនួន៥ករណី ខណ្ឌព្រែកព្នៅ ចំនួន១ករណី និងខណ្ឌពោធិ៍សែនជ័យ ចំនួន២ករណី។លោកម៉ម សាវ៉ន បានបញ្ជាក់ថា ក្រុមជនសង្ស័យ បានធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខណ្ឌដង្កោ ចំនួន០៥ករណី រួមមាន ៖
ករណីទី១-ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កណ្តាល 1AQ-4984 នៅចំណុច ខាងកើតហាងកាហ្វេ (កាហ្វេ៥០ម៉ែត្រ) តាមផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី២-ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1JU-5604 នៅចំណុចភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី៣-ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1JU-5604 និងម៉ូតូម៉ាកស៊ុយស៊ូគី និច ក្រូស ពណ៌ខៀវ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1KZ-9097 នៅចំណុចភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ និងចំណុចមុខរោងចក្រអូស៊ីន ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី៤-ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KO-8901 នៅចំណុចខាងជើងគល់ស្ពាន៧មករា ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
និងករណីទី៥-ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ មិនចាំស្លាកលេខ នៅចំណុចក្រវាត់ក្រុង ខណ្ឌដង្កោ កាលពីថ្ងៃមិនចាំ ខែកុម្ភៈ ឆ្នាំ២០២៥។

ធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខណ្ឌកំបូល ចំនួន៥ករណី រួមមាន ៖
ករណីទី១-ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JT-3512 នៅចំណុចមុខ រោងចក្រហ្គោលឌិនប្រស្ទើរហ្វូតវ៉ែ ផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃ០៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី២-ប្លន់ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សលាយលឿង ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1F-5999 នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រាំងទួល សង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី៣-ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ឡើងស៊េរីឆ្នាំ២០២៤ នៅចំណុចមុខដីវាល ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី៤-ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ នៅចំណុចសង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃមិនចាំ ខែមករា ឆ្នាំ២០២៥។
និងករណីទី៥-ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ មិនចាំស្លាកលេខ នៅចំណុចសង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃមិនចាំ ខែមករា ឆ្នាំ២០២៥។
ធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ចំនួន១ករណី- ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KN-5679 និងម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GP-7101 នៅចំណុចលើមហាវិថីឈ្នះ-ឈ្នះ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំនួន២ករណី រួមមាន ៖
ករណីទី១-ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ឈាមជ្រូក ស៊េរីឆ្នាំ២០២៣ ដំឡើងឆ្នាំ២០២៥ ចំណុចមហាវិថីឈ្នះ-ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។
និងករណីទី២-ប្លន់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មិនចាំផ្លាកលេខ ចំណុចមហាវិថីឈ្នះ-ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃមិនចាំ ខែមករា ឆ្នាំ២០២៥។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីបង្ក្រាបក្រុមជនសង្ស័យខាងលើបាន សមត្ថកិច្ចដកហូតបានម៉ូតូចំនួន៤គ្រឿង រួមមាន ១-ម៉ូតូម៉ាក Suzuki Nex Crossover ពណ៌ខ្មៅលាយក្រហម ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1KB-0300។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ សលាយខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KV-7137។ ៣-ម៉ូតូម៉ាក Suzuki Nex ពណ៌សលាយលឿង ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M-8707។ ៤-ម៉ូតូម៉ាក Suzuki Nex ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០១៧។
ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕