Sunday, March 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ពូកែបង្ហោះម៉ូតូ ចាប់កោរសក់៧នាក់ អង្គុយសំពះម៉ូតូ ស្បថឈប់បង្ហោះ

 ពូកែបង្ហោះម៉ូតូ ចាប់កោរសក់៧នាក់ អង្គុយសំពះម៉ូតូ ស្បថឈប់បង្ហោះ

ខេត្តបាត់ដំបង ៖ ក្មេងទំនើងឈាមរាវ ១ក្រុម បាននាំធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបត្យពេញដងផ្លូវ និងត្រូវបាកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនភ្លាមៗ នាំយកមកអប់រំ កោរសក់ រួចឱ្យអង្គុយសំពះម៉ូតូ ស្បថឈប់បង្ហោះម៉ូតូទៀត រួចទើបអនុញ្ញាតឱ្យឪពុកម្តាយមកធានាយកទៅអប់រំបន្ត។ ចំណែកម៉ូតូ ២គ្រឿង ត្រូវបានសមត្ថកិច្ចដកហូតទុករយៈពេល ៣ខែ។

ការបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅលើដងផ្លូវលេខ១៥៧០ នៅចំណុចភូមិកំប៉ង់កើត និងភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់។

ក្មេងទំនើងទាំង៧នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហេង ចន្ថា ហៅចាច ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់។ ទី២-ឈ្មោះភី ណាវីន ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិឆាយរំពាយ ឃុំកន្ទឺ២ ស្រុកបាណន់។ ទី៣-ឈ្មោះវឿន សៀន ហៅអាប៉េ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់។ ទី៤-ឈ្មោះទួន ទីណុង ហៅណុង ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់។ ទី៥-ឈ្មោះថន សុចន្ត្រា ហៅញឹម ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់។ ទី៦-ឈ្មោះវ៉ុន រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិតាហាស ឃុំកន្ទឺ១ ស្រុកបាណន់ និង៧-ឈ្មោះចិន្តា ម៉ិញម៉ិញ ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ២ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានធ្វើការចុះ បង្ក្រាបករណីក្មេងទំនើង (បង្ហោះម៉ូតូ) ១លើក ស្ថិតនៅលើដងផ្លូវលេខ១៥៧០ នៅចំណុចភូមិកំប៉ង់កើត និងភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន៧នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន២គ្រឿង ១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ បាត់ដំបង 1E-1695។ ២-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1B-3100។

ក្មេងទំនើងទាំង៧នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅផ្ទះវិញ ដើម្បីអប់រំបន្ត។ ចំណែកម៉ូតូ បានដកហូតរក្សាទុករយៈពេល ៣ខែ នៅអធិការដ្ឋាននគរបាលស្រុកបាណន់៕

RELATED ARTICLES