Sunday, March 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សស្រីជ.../ក់បារី ថតអួត ប៉ូលិសចាប់ចូលប៉ុស្តិ៍ ១២នាក់

សិស្សស្រីជ…/ក់បារី ថតអួត ប៉ូលិសចាប់ចូលប៉ុស្តិ៍ ១២នាក់

ខេត្តកណ្តាល ៖ ក្រោយបែកធ្លាយវីដេអូឃ្លីបសិស្សសាលា ប្រុសស្រី ១ក្រុម ស្លៀកពាក់ឯកសណ្ឋានសិស្ស បានប្រមូលផ្តុំគ្នាជក់បារី និងមានអ្នកថតវីដេអូ យកទៅបង្ហោះ ផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក មក បានធ្វើឱ្យមហាជនមានការរិះគន់យ៉ាងខ្លាំង រហូតត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមសិស្សទាំងនោះ និងឈានដល់ការឃាត់ខ្លួនសិស្សប្រុសស្រី សរុប១២នាក់ នាំយកមកសាកសួរ ខណៈដែលម្នាក់ទៀត ជាអ្នកថតវីដេអូ បានរត់គេចបាត់។

ករណីសិស្សប្រមូលផ្តុំគ្នាជក់បារីនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចរោងលក់បាយមួយកន្លែង ទល់មុខវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន ត្រើយស្លា ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង។ រហូតមកដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ទើបវីដេអូខាងលើបានបែកធ្លាយពេញបណ្តាញសង្គម និងមានអ្នកចែករំលែក ព្រមទាំងរិះគន់យ៉ាងផុលផុស។ បន្ទាប់មក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវ នាំខ្លួនសិស្សសាលា សរុប១២នាក់ យកមកសាកសួរ និងអប់រំ។

សិស្សទាំង១២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់នាំយកមកសាកសួរ រួមមាន ទី១-ឈ្មោះ ម.ម.ឆ ភេទស្រី អាយុ១៣ឆ្នាំ ជា សិស្សថ្នាក់ទី 8C មានលំនៅ ភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង (ជាអ្នកជក់បារី)។ ទី២-ឈ្មោះ ន.ស.ម.ន ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី 8C មានលំនៅ ភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង (អ្នកអង្គុយជាមួយ)។ ទី៣-ឈ្មោះ ហ.ព.ស ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី 8F មានលំនៅ ភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកអង្គុយជាមួយ)។ ទី៤-ឈ្មោះ ស.ហ.ស ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី 7D មានលំនៅ ភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកអង្គុយជាមួយ)។ ទី៥-ឈ្មោះ ណ.ល.ហ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី 8F មានលំនៅ ភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកអង្គុយជាមួយ)។ ទី៦-ឈ្មោះ ទ.ណ.ជ.វ.ន.ក ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្ស ថ្នាក់ទី 8E មានលំនៅ ភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកអង្គុយជាមួយ)។ ទី៧-ឈ្មោះ វ.ក.ញ្ញ ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី 9E មានលំនៅ ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកអង្គុយជាមួយ)។ ទី៨-ឈ្មោះ គ.ម.ហ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី 10D មានលំនៅ ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកអង្គុយជាមួយ)។ ទី៩-ឈ្មោះ ភ.ម.ហ ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី 8D មានលំនៅ ភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកអង្គុយជាមួយ)។ ទី១០-ឈ្មោះ ភ.គ.ថ.គ ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី 7D មានលំនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកអង្គុយជាមួយ)។ ទី១១-ឈ្មោះ ធ.គ.ហ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី 9C មានលំនៅ ភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកអង្គុយជាមួយ) និងទី១២-ឈ្មោះ ហ.ច.ព ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី 8C មានលំនៅ ភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកអង្គុយជាមួយ)។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះថាំង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ជាអ្នកថតបង្ហោះតាមហ្វេកប៊ុក កំពុងរត់គេចខ្លួន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតមានករណីយុវជន ១ក្រុម ជាសិស្សសាលា ស្លៀកពាក់ឯកសណ្ឋានសិស្ស នាំគ្នាជក់បារី រួចថតវីដេអូបង្ហោះក្នុងបណ្តាញហ្វេសប៊ុក នៅក្នុងរោងមួយកន្លែង និងបាននិយាយថា ជាសិស្សរៀននៅវិទ្យាល័យហ៊ុនសែន ត្រើយស្លា រួចមក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាឱ្យកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតឈានដល់ការនាំខ្លួនក្រុម សិស្សសាលាប្រុសស្រី សរុបចំនួន១២នាក់ មកសាកសួរ។ ដោយឡែកយុវជនម្នាក់ទៀត ដែលជាអ្នកថតវីដេអូ យកទៅបង្ហោះតាមបណ្តាញសង្គម បានរត់គេចខ្លួនបាត់។

បន្ទាប់ពីបានសាកសួររួច កម្លាំងជំនាញបានសុំគោលការណ៍តាមឋានានុក្រម និងបានកោះហៅឪពុកម្តាយអា ណាព្យាបាលរបស់ក្រុមសិស្សប្រុសស្រីទាំង១២នាក់ មកធ្វើកិច្ចសន្យា ធានា នាំយកកូនៗត្រឡប់ទៅផ្ទះវិញ ដើម្បីអប់រំណែនាំបន្ត៕

RELATED ARTICLES