ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តងោកមួយភាំង ធ្វើឱ្យរេចង្កូតឡើងសួនច្បាររង្វង់មូលអប្សរា បុកខឿនថ្មនិងបង្គោលសូឡាបំភ្លឺផ្លូវ ១ដើម រួមទាំងដើមផ្កា បណ្តាលឱ្យរងការខូចខាត។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចរង្វង់មូលអប្សរា តាមបណ្តោយផ្លូវអូស៊ីអាយស៊ី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត ១គ្រឿងម៉ាកតូយ៉ូតា កាមរី ហាយប៊្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-9718 បានបើកបរមកពីកំពង់ចាម ក្នុងគោលដៅចូលភ្នំ ពេញ ដើម្បីត្រឡប់ទៅផ្ទះ ខណៈបើកបរតាមបណ្តោយផ្លូវអូស៊ីអាយស៊ី មកដល់ចំណុចកើតហេតុ រង្វង់មូលអប្ស រា បើកក្នុងទិសដៅពីជើង ទៅត្បូង បានងោកមួយភាំង ក៏រេចង្កូតឡើងខឿនសួនច្បារ បុកបង្គោលសូឡាបំភ្លឺផ្លូវ ចំនួន១ដើម រួមទាំងដើមផ្កាជាច្រើនដើម បណ្តាលឱ្យរងការខូចខាត ចំណែករថយន្ត មិនទាន់អស់ល្បឿនបានទៅបុកផ្ទប់ ជាមួយបង្គោលសូឡា ០១ដើមទៀត ទើបទៅមុខលែងរួច។ អ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន យកទៅសាកសួរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយនៅពេលក្រោយ៕

