Wednesday, March 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនស្រី៣នាក់ បា.../ត់ខ្លួន ម៉ែប្រកាសរក

កូនស្រី៣នាក់ បា…/ត់ខ្លួន ម៉ែប្រកាសរក

ខេត្តកណ្តាល ៖ ក្មេងស្រី ចំនួន៣នាក់ ក្នុងនោះមានម្នាក់ទើបនឹងមានអាយុ៤ឆ្នាំ បានបាត់ខ្លួន ចេញពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យឪពុកម្តាយភ័យឆោឡោ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តាមស្វែងរកកូនៗត្រឡប់មកវិញ។

ក្មេងស្រីទាំង៣នាក់ដែលបាត់ខ្លួន រួមមាន ទី១-ឈ្មោះលីហ្សា ភេទស្រី អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិកំពង់ សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ទី២-ឈ្មោះជា សុកភារ ភេទស្រី អាយុ១៤ឆ្នាំ និងទី៣ឈ្មោះជា ស្រីលីន ភេទស្រី អាយុ៤ឆ្នាំ។ ក្មេងស្រី ទាំង២នាក់ (ឈ្មោះជា សុកភារ និងឈ្មោះជា ស្រីលីន) មានឪពុកឈ្មោះជា សុភ័ណ្ឌ ម្តាយឈ្មោះយឺន ចាន់នី និងមានលំនៅក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលសង្កាត់កំពង់សំណាញ់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ថា មានករណីបាត់ក្មេងចំនួន២នាក់ រស់នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយបានបាត់ចេញពីផ្ទះ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ និងបានចេញទៅជាមួយកូនអ្នកជិតខាងម្នាក់ឈ្មោះលីហ្សា ភេទស្រី អាយុ១៦ឆ្នាំ រហូតមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ នៅតែមិនទាន់ឃើញត្រលប់មកផ្ទះវិញទេ។

របាយការណ៍ដដែល បន្តថា ក្មេងស្រីទាំង២នាក់ ដែលបាត់ខ្លួន រួមមាន កូនទី១-ឈ្មោះជា សុកភារ ភេទស្រី អាយុ១៤ឆ្នាំ និងកូនទី២-ឈ្មោះជា ស្រីលីន ភេទស្រី អាយុ៤ឆ្នាំ មានឪពុកឈ្មោះជា សុភ័ណ្ឌ ម្តាយឈ្មោះយឺន ចាន់នី។

ជាមួយនេះ ឪពុកម្តាយរបស់ក្មេងស្រីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញក្មេង ស្រីមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយទំនាក់ទំនងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទឪពុកម្តាយក្មេង ០៩៦ ៣៧៨ ១០១៣ និង០៩៦ ៥៩០ ៣៨១០ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES