Thursday, March 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ឃាត់ខ្លួនមនុស្ស៦នាក់

បង្ក្រាបជល់មាន់ ឃាត់ខ្លួនមនុស្ស៦នាក់

ខេត្តបាត់ដំបង ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបករណីលេង ល្បែងស៊ីសងដោយខុសច្បាប់ (ជល់មាន់) ១លើក នៅចំណុចទួលធ្នង់ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ឃាត់ខ្លួនអ្នកលេងល្បែងជល់មាន់ ៦នាក់ យកមកអនុវត្តតាមច្បាប់។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឡេង ឆេងហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅ ភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់។ ទី២-ឈ្មោះជឹម វឿត ភេទប្រុស អាយុ៥២ឆ្នាំ មានលំនៅ ភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់។ ទី៣-ឈ្មោះផន មិត្ត ភេទប្រុស អាយុ៦៧ឆ្នាំ មានលំនៅ ភូមិកញ្ជ្រោង ឃុំបាយដំរាំ ស្រុកបាណន់។ ទី៤-ឈ្មោះឆាយ ឆាត់ ភេទប្រុស អាយុ៦៥ឆ្នាំ មានលំនៅ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់។ ទី៥-ឈ្មោះចាន់ ថាថៃ ហៅប្រឺត ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ និងទី៦-ឈ្មោះវ៉េន វណ្ណា ភេទប្រុស អាយុ៦១ឆ្នាំ មានលំនៅ ភូមិអូរស្រឡាយ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍ សាត់។

ចំណែកវត្ថុតាងដកហូត រួមមាន មាន់ ចំនួន២ក្បាល អេប៉ុង (សង្វៀន) ចំនួន១ ជញ្ជីងថ្លឹង ចំនួន១ ឆ្នាំងដាំទឹក ចំនួន១ ម៉ូតូ ចំនួន១១គ្រឿង។

ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

RELATED ARTICLES