Wednesday, March 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ូតូ៩គ្រឿង ប្រកាសរកម្ចាស់

ម៉ូតូ៩គ្រឿង ប្រកាសរកម្ចាស់

ខេត្តព្រះសីហនុ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រកាសជូនដំណឹងដល់បងប្អនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ សូមមកពិនិត្យនិងយកឯកសារមកផ្ទៀងផ្ទាត់នៅការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីទទួលយកម៉ូតូរបស់ខ្លួនដែលត្រូវចោរលួចបាត់ ត្រឡប់ទៅវិញ។

ការប្រកាសស្វែងរកម្ចាស់ម៉ូតូ ទាំង៩គ្រឿងនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជាបន្តបន្ទាប់ និងបានដកហូតវត្ថុតាងម៉ូតូ ជាច្រើនគ្រឿង ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស។

ម៉ូតូទាំង៩គ្រឿងដែលត្រូវបានសមត្ថកិច្ចប្រកាសរកម្ចាស់ រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន  ND-123ME-5406675។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន ND-125ME-9528823។ ៣-ម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន ND-125ME-5394108។ ៤-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន ND- 125ME -5607406។ ៥-ម៉ូតូម៉ាក ឃ្លីក ពណ៌ស លេខតួ និងលេខម៉ាស៊ីន JEVIE-1567961។ ៦- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥  លេខតួ និងលេខម៉ាស៊ីន ND 125-NE-0024207។ ៧-ម៉ូតូហុងដា ប៊ីត (Beat) លេខតួ និងលេខ ម៉ាស៊ីន JFP1E-9040688។ ៨-ម៉ូតូម៉ាកវ៉ារីអូ (Vario) លេខតួ និងលេខម៉ាស៊ីន  JM51E-1799094 និង៩-ម៉ូតូ Yamaha Jenus លេខតួ និងលេខម៉ាស៊ីន RLCSEC810HX040411។

សូមម្ចាស់ម៉ូតូ មកធ្វើការទទួលយក ដោយផ្តល់អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធ ដើម្បីបញ្ជាក់ភាពជាម្ចាស់ពិតប្រាកដ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

RELATED ARTICLES