Wednesday, March 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទឹកដោះគោស្រស់ ជិត១០តោន ចាប់ដុ.../តចោល

ទឹកដោះគោស្រស់ ជិត១០តោន ចាប់ដុ…/តចោល

ខេត្តបាត់ដំបង ៖ ទឹកដោះគោស្រស់ ប្រមាណជិត១០តោន ត្រូវបានកម្លាំងជំនាញសាខា ក.ប.ប ខេត្តបាត់ដំបង ដុតកម្ទេចចោល បន្ទាប់ពីសមត្ថកិច្ចជំនាញរកឃើញទំនិញទឹកដោះគោស្រស់ទាំងនោះ បានធ្វើការដឹកជញ្ជូនពុំមានលក្ខណៈសមស្របតាមលក្ខខណ្ឌតម្រូវ សម្រាប់មនុស្សបរិភោគ។

តាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កោលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប ខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង តំណាងក្រុម ហ៊ុន UNT បានធ្វើការដុតកម្ទេចចោលនូវទំនិញទឹកដោះគោស្រស់ ដែលបានធ្វើការដឹកជញ្ជូនពុំមានលក្ខណៈសមស្របតាមលក្ខខណ្ឌតម្រូវសម្រាប់មនុស្សបរិភោគ (ដឹកជញ្ជូនពុំបានត្រឹមត្រូវ) ដែលកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាប់ឃាត់ទុកបានចំនួន ២១២កេស ស្មើនឹង ១០ ៦០០ដប ទម្ងន់សរុប ៩ ៥៤០គីឡូក្រាម។ ទោះបីជាយ៉ាងណា មន្ត្រីជំនាញមិនបានបញ្ជាក់ពីថា ទឹកដោះគោស្រស់ទាំងនោះ មានម៉ាកអ្វីនោះទេ។

គួរបញ្ជាក់ថា ការដុតកម្ទេចនេះ ស្ថិតនៅទីលានចាក់សំរាម ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បាត់ដំបង៕

RELATED ARTICLES