Sunday, March 23, 2025
Homeសេដ្ឋកិច្ចជាតិអាកាសយានដ្ឋានអន្ដរជាតិតេជោ ចំណាយទឹកប្រាក់ជិត២ពាន់លានដុល្លារ សាងសង់បាន៩៥% បើកតំណើរការ ខែកក្កដា

អាកាសយានដ្ឋានអន្ដរជាតិតេជោ ចំណាយទឹកប្រាក់ជិត២ពាន់លានដុល្លារ សាងសង់បាន៩៥% បើកតំណើរការ ខែកក្កដា

ខេត្តកណ្ដាល៖កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា(CCJ) បានដឹកនាំអ្នកសារព័តមានចំនួន៩៨នាក់ មកពី៥៩ ស្ថាប័ន ចុះទៅមើលពីវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

លោកពុយ គា ថ្លែងថាក្លិបអ្នកកាសែតកម្ពុជាបាននាំអ្នកសារព័តមានមកជិត៦០ស្ថាប័ន និងអ្នកកាសែតជិត១០០នាក់ ដែលមានជាភាសារ៥ភាសាគឺភាសារខ្មែរ ,បារាំង ,ចិន ,វៀតណាម និងអង់គ្លេស ដែលត្រូវផ្សព្វផ្ដាយពីវឌ្ឍនភាពនៃព្រលានយន្ដហោះអន្ដរជាតិតេជោ។លោកយល់ថាព្រលានយន្ដយន្ដហោះថ្មីនេះទំហ៊ុំចូលស្ដង់ដាអន្ដរជាតិពិតប្រាកដមែន ហើយប្រទេសកម្ពុជាសម័យកាលនេះគឺត្រូវតែធ្វើបែបនេះ ព្រោះយើងចង់ក្លាយទៅជាមជ្ឈមណ្ឌុលសម្រាប់អ្នកធ្វើតំណើរតាមអាកាសចរណ៍ និងជាមជ្ឈមណ្ឌុលសម្រាប់ដឹកទំនិញពីតំបន់មួយទៅតំបន់មួយហើយបើធ្វើបានបែបនេះគឺជារឿងដ៍អស្ចារ្យសម្រាប់កម្ពុជា ។

 លោកឧកញ៉ាឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) មាន​ប្រ​សាសន៍ថារយៈពេល១ថ្ងៃអាកាសយានដ្ឋានអន្ដរជាតិតេជោ ប្រើប្រាស់កម្មកររហូតដល់៧០០០នាក់ វិស្វករ​សរុបចំនួនជាង២០០នាក់មានជនជាតិខ្មែរភាគច្រើន និងជនជាតិបរទេសត្រឹមតែ១០% ។លោកថានៅខែកក្កដា ខាងមុខនេះ អាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ(ព្រលានចាស់) នឹងបឹទតំណើរការហើយបុគ្គលិកគ្រប់ជាន់ថ្នាក់នៅព្រលានចាស់និងផ្ទេរមកបម្រើការនៅព្រលានយន្ដហោះថ្មីអាកាសយាន្ដដ្ឋានអន្ដរជាតិតេជោ ដែលនឹងបើកតំណើរការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះហើយ។

នាយកគ្រប់គ្រងក្រុមហ៊ុនខេមបូឌា អ៊ែផត អ៊ិនវេសមិនឯ.ក (CAIC)បានបន្ថែមថាអាកាសយាន្ដដ្ឋានអន្ដរ​ជាតិ​តេជោ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ៥ នៃគម្រោងស្ថាបត្យកម្មពិភពលោក ទាំង១១ ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណិតភាព ការរចនាបទបែបប្រពៃណីខ្មែរ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតងធម្មជាតិពិតៗ។ប្រធាន(CAIC) សង្កត់ថាអាកាសយានដ្ឋានអន្ដរជាតិមរតកតេជោ ១០០% ថវិការដែលសាងសង់ជារបស់ខ្មែរ គ្រប់គ្រងដោយខ្មែរ ។លោកថាការអាកាសយាន្ដដ្ឋានអន្ដរជាតិនឹងចំណាយរហូតដល់ទៅជិត២ពាន់លានដុល្លារ ដោយក្នុងនោះមិនគិតពីតម្លៃដីទំហ៊ុំ២៦០០ហិកតា នោះទេ។

លោកខាន់ ឃីសាវ ប្រធានវិស្វករនិងជាអ្នកដឹកនាំគម្រោងសាងសង់គម្រោងអាកាសយាន្ដដ្ឋានអន្ដរជាតិមរតកតេជោក៍បានពន្យល់និងបង្ហាញពីភាពប្រណិតភាពនៃគុណភាពសំណង់សាងសង់អាកាសយាន្ដដ្ឋានអន្ដរ​ជាតិមរតកតេជោ ដល់អ្នកសារព័តមានជិត១០០នាក់ផងដែរ ។

សូមបញ្ជាក់ថាអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញសាងសង់លើផ្ទៃដីទំហ៊ុំជាង២៦០០ហិកតា ជាព្រលានលំដាប់F4 អាចឲ្យយន្ដហោះខ្នាតធំចុះចតដូចជាAirbus A380 និងប្រភេទBoeing 747 នឹងគ្រោងទទួលភ្ញៀវ​តំណាក់​កាលទី១ ចំនួន១៥លាននាក់,តំណាក់កាលទី២ចំនួន៣០លាននាក់  នឹងតំណាក់កាលទី៣ចំនួន៥០លាន។តំណាក់កាលទី១ពីគិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ចំណែកតំណាក់កាលទី២និងទី៣គិតពីឆ្នាំ២០៣០ ទៅដល់ឆ្នាំ២០៥០ ៕

RELATED ARTICLES