Tuesday, March 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចដោះស្លាកផ្សាយពាណិជកម្មតាមផ្លូវ ជា.../ប់ខ្នោះ

លួចដោះស្លាកផ្សាយពាណិជកម្មតាមផ្លូវ ជា…/ប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកដោះយកដែកស្លាកយីហោ ផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមផ្លូវសាធារណៈ ទាំងកណ្តាលថ្ងៃ និងត្រូវបានប្រជាពលរដ្ឋអ្នកដំណើរថតបានសកម្មភាព បង្ហោះតាមបណ្តា ញសង្គម ទីបំផុតត្រូវកម្លាំងសមត្ថកិច្ចជំនាញធ្វើការ ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចដោះស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ រហូតមកដល់វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទួន កក្កដា ហៅខ្មៅ ភេទប្រុស មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំពោះវត្ថុតាងចាប់យក រួមមាន ស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន (Metfone) ចំនួន១ផ្ទាំង។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា កាលពី វេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះទួន កក្កដា ហៅខ្មៅ ពាក់ព័ន្ធករណីលួចយកដោះយកដែកស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅ តាមផ្លូវសាធារណៈ ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក សួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES