ខេត្តបន្ទាយមានជ័យ ៖ បុរសជាឪពុកអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ម្នាក់ បានចោទប្រកាន់ប្រ ធានពន្ធនាគារខេត្តបន្ទាយមានជ័យ ថាមិនយកចិត្តទុកដាក់ចំពោះកូនប្រុសរបស់ខ្លួន ដែលមានជំងឺនៅក្នុងពន្ធ នាគារ ដោយទុកចោលរហូតដល់ឈឺធ្ងន់ ទើបបញ្ជូនទៅ មន្ទីរពេទ្យ តែយឺតពេលទៅហើយ ដោយកូនប្រុសបានស្លាប់ក្នុងមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ថ្មីៗនេះ មានការបែកធ្លាយវីដេអូមួយ បង្ហាញពីសកម្មភាពបុរសជាឪពុកអ្នកជាប់ឃុំម្នាក់ ឈ្មោះលៀប ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ បានស្រែកឡូឡាក្នុងមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី និងបានយកទូរស័ព្ទថតកូនប្រុសរបស់ខ្លួន ដែលកំពុងដេកលើគ្រែពេទ្យស្តូកស្តឹង ចោទប្រកាន់ប្រធានពន្ធនាគារខេត្តបន្ទាយ មានជ័យ ថាមិនបានយកចិត្តទុកដាក់ចំពោះអ្នកជាប់ឃុំ ដែលជាកូនរបស់គាត់ ទុកចោលរហូតដល់ឈឺធ្ងន់ ជួយ លែងបាន ទើបបញ្ជូនទៅមន្ទីពេទ្យ។

ក្រោយផ្ទុះរឿងរ៉ាវខាងលើរួមក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានចេញលិខិតបំភ្លឺ ដោយបញ្ជាក់ថា ជនជាប់ឃុំ ឈ្មោះលៀប ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ ដែលឃុំខ្លួនថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០ ២៣ បទល្មើសកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងហិង្សាដោយចេតនា (ស្ថានទម្ងន់ទោស) លួចពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្រិតទោស ៣ឆ្នាំ រងទោសបានរយៈពេល១ឆ្នាំ ២ខែ ២៨ថ្ងៃ ទោសនៅសល់១ឆ្នាំ ៩ខែ ២ថ្ងៃ (ពិរុទ្ធជន)។

រយៈពេលជាង ១ឆ្នាំកន្លងមកនេះ ពិរុទ្ធជនខាងលើ ពុំធ្លាប់មានជំងឺ ឬឈឺនៅក្នុងពន្ធនាគារម្តងណាឡើយ ទើប តែថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ពិរុទ្ធជនរូបនេះ មានសភាពហត់ខ្លាំង ពិបាកដកដង្ហើម ចុកឆ្អល់ចុងដង្ហើម ក្អួត និងស្វាយចុងដៃចុងជើង។ ដោយឃើញស្ថានភាពបែបនេះ មន្ត្រីពេទ្យ ប៉ុស្តិ៍សុខាភិបាលពន្ធនាគារ បានរាយ ការណ៍ និងសុំគោលការរណ៍ថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានជូនដំណឹងតាមរយៈទូរស័ព្ទ ចំនួន៣លើក ទៅយាយរបស់ជនជាប់ឃុំ។ អំឡុងដែលសម្រាកព្យាបាលនៅមន្ទីពេទ្យពិរុទ្ធជនរូបនេះ ពុំបានធូរស្រាល ក៊៏បានស្លាប់នៅវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរ ក្បាល។

ក្នុងន័យនេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មាននិងបណ្តាញសង្គម ដែលបានធ្វើការផ្សព្វផ្សាយខ្លឹមសារខាងលើ ក្នុងន័យចោទប្រកាន់និងបំផ្លើសការពិតដល់ពន្ធនាគារខេត្តបន្ទាយ មានជ័យ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អង្គភាពពន្ធនាគារ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធ នាគារ ក្រសួងមហាផ្ទៃ…៕
