Sunday, November 24, 2024
Homeតារាខ្មែរអ៊ុន សិទ្ធា ទម្លាយរឿងផលិតករចង់ស៊ីឡាក់

អ៊ុន សិទ្ធា ទម្លាយរឿងផលិតករចង់ស៊ីឡាក់

ក្រោយបង្ហោះសារខកចិត្តចំពោះផលិតករម្នាក់ នៅលើបណ្ដាញសង្គម ដែលមិនព្រមផ្ដល់ប្រាក់កម្រៃឲ្យតាមការសន្យា បន្ទាប់ពីថតភាពយន្តភាគមួយចប់ លោកអ៊ុន សិទ្ធា បានទម្លាយថាផលិតកររូបនោះចង់ស៊ីឡាក់ កេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់លោក។

លោកអ៊ុន សិទ្ធា បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ លោកបានទទួលថតខ្សែភាពយន្តភាគមួយ ដែលគ្រោងដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍មួយ ជាមួយនឹងការសន្យាថា ក្រោយពេលថតជិតចប់ផលិតករនឹងផ្ដល់ប្រាក់កម្រៃពលកម្មឲ្យលោក។ ប៉ុន្តែពេលដល់ថ្ងៃកំណត់ ផលិតករដែលធ្លាប់ជាតារាសម្ដែងរូបនោះ មិនព្រមផ្ដល់ប្រាក់កម្រៃឲ្យលោកទេ ថែមទាំងមិនលើកទូរស័ព្ទលោកទៀតផង គឺហាក់ចង់កិបកេងស៊ីឡាក់កម្លាំងញើសឈាមលោកតែម្ដង។

លោកប្រាប់បន្តថា ការពិតបា្រក់កម្រៃដែលលោកទទួលបានមិនច្រើនទេប៉ុន្មានទេ ប៉ុន្តែបើគ្មានដំណោះស្រាយបែបនេះ វាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសភាព ថ្លៃថ្នូរ និងប៉ះពាល់ដល់វិស័យភាពយន្តទៀតផង ខណៈដែលតារាសម្ដែងមួយចំនួនទៀត ក៏ត្អូញត្អែរឿងផលិតករស៊ីឡាក់ដែរនោះ។ ហើយការថតខ្សែភាពយន្តជាមួយផលិតកររូបនោះ លោកត្រូវចុះថតនៅតាមខេត្តឆ្ងាយៗ ដែលលោកត្រូវចំណាយថ្លៃសោហ៊ុយ និងការហូបចុកខ្លួនឯង តែផលិតកររូបនោះបែរជាចង់កេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់លោកទៅវិញ។

លោកសិទ្ធា បញ្ជាក់ថា ការប្រឡូកសិល្បៈជាចម្រើនឆ្នាំកន្លងមកនេះ រហូតថតភាពយន្តបានជាង៣០រឿង លោកមិនធ្លាប់ជួបផលិតករបែបនេះទេ គឺជាលើកទី១ហើយ ក្នុងឆាក់ជីវិត ហើយលោកចង់ឲ្យផលិតកររូបនោះពិចារណាឡើងវិញ សូមកុំលក់មុខលក់កិត្តិយសដោយសារលុយកាក់បន្តិចបន្តួច ហើយបើនៅតែគ្មានដំណោះស្រាយទេនោះ នាថ្ងៃខាងមុខ លោកនឹងអាចត្រដាងពីឈ្មោះពិត ក៏អាចថាបាន៕

RELATED ARTICLES