Monday, April 14, 2025
Homeសង្គម និងជីវិតកូនផ្សោតថ្មីទី៦ កើតនៅអន្លង់កាំពី

កូនផ្សោតថ្មីទី៦ កើតនៅអន្លង់កាំពី

ខេត្តក្រចេះ ៖ កូនផ្សោត ១ក្បាល ទើបនឹងកើតថ្មីប្រមាណ ៤ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កូនផ្សោតនេះ ត្រូវបានក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបាន  កាលពីវេលាម៉ោង ១និង២៥នាទី រសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។ កូនផ្សោតនេះ អាចកើតពីមេផ្សោតដែលមានលេខកូដ ១៣៥ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាលផ្សេងទៀត និងជាកូនផ្សោតទើបកើតថ្មី ទី៣ គិតត្រឹមដើមខែមេសា ឆ្នាំ២០២៥។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា គិតត្រឹមដើមខែមេសា ឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានកូនផ្សោត កើតថ្មី ចំនួន៦ក្បាល ក្នុងនោះ៤ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាល នៅខេត្តស្ទឹង ត្រែង ធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា សរុបកើន ឡើងដល់ចំនួន ១១០ក្បាល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋបាលជលផលជាសេនាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់របស់ឆ្មាំទន្លេ ទាំង៧២រូប នៅខេត្តស្ទឹងត្រែង និងក្រចេះ ក្នុងបុព្វហេតុអភិ រក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែង អស់ពីលទ្ធភាព ដើម្បីគាំទ្រការងាររបស់ឆ្មាំទន្លេ។ក្រសួង ក៏សូមអរគុណចំពោះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។ ប្រសិនបើប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានទៅសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ 012 897 943, 011 355 883, 099 791 919, 092 918 144 និង 017 818 382 ៕

RELATED ARTICLES