Tuesday, April 15, 2025
Homeសង្គម និងជីវិតពលករខ្មែរ មកពីថៃ ៩ថ្ងៃ ជិត២ម៉ឺននាក់

ពលករខ្មែរ មកពីថៃ ៩ថ្ងៃ ជិត២ម៉ឺននាក់

ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមរយៈ ពេល៩ថ្ងៃ មានពលករខ្មែរ ជិត២ម៉ឺននាក់ បានវិលត្រឡប់មកស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោកវ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួន ១៦ ៤៤០នាក់ (ស្រី៧៧៧៨នាក់) ក្នុងនោះមានពលករខ្មែរ ចំនួន ១០ ០៥៨នាក់ (ស្រី៤៥៨៤នាក់)។

លោកបានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ២០២៥ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រយៈពេល៩ថ្ងៃ មានប្រមាណជិត ២ម៉ឺននាក់ ដើម្បីមកជួបជុំសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

លោកវ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅរាជរដ្ឋាភិបាលថៃ បានឯកភាព និងលើក លែងតម្លៃសេវាអនុញ្ញាតចេញចូលប្រទេសថៃ ដល់ពលករខ្មែរ អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ហើយការលើកលែងនេះ ក៏បូករួមទាំងកូនក្រោមអាយុ១៨ឆ្នាំ ដែលទទួលបានវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងមានលិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃ លើសថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៕

RELATED ARTICLES