ភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនខាយស៊ាន អន្តរជាតិ បានបើកតំណើរការ«ឡានក្រុងពិសេសខាយស៊ាន » ដើម្បីផ្ដល់ជម្រើសធ្វើតំណើរដ៍មានប្រសិទ្ធភាព និងងាយស្រួលរវាងខេត្តព្រះសីហនុ និងក្រុងភ្នំពេញ។អ្វីដែលពិសេសនោះថ្ងៃបើកដំណើរដំបូងអ្នកតំណើរទាំងអស់ អាចធ្វើតំណើរដោយឥតគិតថ្លៃ ហើយចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា មានការបញ្ចុះតម្លៃដល់ទៅ៥០% ឯណ្ណោះ ។


ប្រភពពីបុគ្គលិកបម្រើការនៅក្រុមហ៊ុនខាយស៊ាន អន្ដរជាតិបានឲ្យដឹងថាតម្លៃពេញសំបុត្រពីភ្នំពេញទៅខេត្តព្រះសីហនុ ឬពីពីខេត្តព្រះសីហនុ មកភ្នំពេញគឺ១៥ដុល្លារក្នុងម្នាក់ ហើយឡានក្រុងមួយមាន៤០កៅអី សម្រាប់អ្នកតំណើរ និងមានឡានក្រុងចំនួន៦គ្រឿងត្រៀមដឹកអ្នកដំណើរឆ្លាស់គ្នាពីភ្នំពេញ-ខេត្តព្រះសីហុន ខណៈដែលបេនឡាននៅភ្នំពេញអ្នកតំណើរអាចជិះចេញពីTCC ឆ្ពោះទៅទីតាំងខាយស៊ានអន្ដរជាតិ នៅខេត្តព្រះសីហនុ ដែលជាការធ្វើតំណើរតាមផ្លូវល្បឿនលឿន ធ្វើតំណើរដោយត្រង់ មិនមានការឈប់នៅទីតាំងណានោះទេ ដូចច្នេះសន្សំពេលវេលា និងថាមពល ដែលអ្នកធ្វើតំណើរទៅដល់គោលដៅដោយងាយនិងតាមគម្រោង ប្រកបដោយសុវត្ថិភាព ។




ការបើកដំណើរការឡានក្រុងខាយស៊ាន នេះគឺជាការស្វាគមន៍ការមកដល់នៃព្រឹត្តិការណ៍ Triumph EDM Festival ខាងមុខនេះ ខណៈអ្នកដំណើរទទួលបាននូវការផ្ដល់នំប័ងថ្មីៗ និងទឹកបរិសុទ្ធ ដោយឥតគិតថ្លៃ ផងដែរ។អ្នកដំណើរពីភ្នំពេញក៍អាចទៅភ្លក្សនូវរសជាតិម្ហូបជប៉ុន,ប៊ឺហ្គីសាច់គោវ៉ាហ្យ្គ និងម្ហូបពិសេសៗ រួមទាំងភេសជ្ជៈជាច្រើនមុខទៀតនៅភោជនីយដ្ឋានខាយស៊ាន អន្ដរជាតិ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណជាន់ផ្ទាល់ដីនៃខាយស៊ាន អន្ដរជាតិ ។Triumph Festival នៅថ្ងៃទី៣ ខែ ឧសភា ក៍មាននូវការកម្សាន្ដនូវតន្រ្ដីដ៍អស្ចារ្យដែលមានការចូលរួមសម្ដែងផ្ទាល់ពីDj ល្បីៗតារាល្បីៗ និងមាន ការបង្ហាញនូវក្បាច់រាំពិសេសសៗទៀតផង ដែលចាប់ពីថ្ងៃតងពី១ ដល់ទី៣ ខែឧសភា ឆ្នាំ២០២៥ មានការបញ្ចុះតម្លៃបន្ទប់សណ្ណាគារខាយស៊ាន អន្ដរជាតិ ដល់ទៅ៤០% ជាមួយការពិសារអាហារដោយឥតគិតថ្លៃ ។



សម្រាប់កាលវិភាគការធ្វើតំណើរខាយស៊ានអន្ដរជាតិមានដូចជា៖


សម្រាប់ព័តមានលម្អិតសូមទាក់ទងទៅលេខៈ+8550762662666

