Tuesday, May 6, 2025
Homeសង្គម និងជីវិតសង្រ្គោះជ្រូកព្រៃ១ក្បាល ជា.../ប់អន្ទាក់ព្រាន

សង្រ្គោះជ្រូកព្រៃ១ក្បាល ជា…/ប់អន្ទាក់ព្រាន

ខេត្តពោធិ៍សាត់ ៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ភ្នំសំកុស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រទះ ឃើញជ្រូកព្រៃ មួយក្បាល ទម្ងន់ប្រមាណ១៥គីឡូក្រាម ជាប់អន្ទាក់ព្រាន ពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។

ដោយពិនិត្យឃើញថា សត្វជ្រូកព្រៃ នៅរស់ និងនៅមានកម្លាំង ក្រុមការងារបានកាត់ខ្សែអន្ទាក់ដែលជាប់ជើងរបស់វា លែងឱ្យចូលទៅក្នុងព្រៃវិញ និងបានធ្វើការដោះខ្សែអន្ទាក់នៅជុំវិញនោះ បានចំនួន១៥ខ្សែអន្ទាក់។ វត្ថុតាងខ្សែ អន្ទាក់ទាំងនេះ ត្រូវបានក្រុមការងារប្រមូលយកមករក្សាទុកនៅស្នាក់ការអូរជាំស្លា (ថ្មដា)។

សូមបញ្ជាក់ថា ការចាប់ ការជួញដូរ ការបរិភោគសត្វព្រៃ ជាទង្វើខុសច្បាប់។ សូមរួមគ្នាបញ្ឈប់ការបរិភោគ ការចាប់ និងជួញដូរសត្វព្រៃ៕

RELATED ARTICLES